ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​អា​មេ​រិ​កបា.ញ់​ព្រមាន​នាវា​​មួយ

6 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​គូសបញ្ជាក់​ថា នាវា​ល្បាត​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​អាមេរិ​ក​កាលពី​ថ្ងៃ​ទី​២៥ កក្កដា បាន​បា.ញ់​ព្រមាន​នាវាចម្បាំង​មួយ​គ្រឿង​របស់​កង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​ក្រោយ​ពី​នាវា​នេះ​ចូល

អា​មេ​រិ​ក​-​អីុ​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​គូសបញ្ជាក់​ថា នាវា​ល្បាត​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​អាមេរិ​ក​កាលពី​ថ្ងៃ​ទី​២៥ កក្កដា បាន​បាញ់​ព្រមាន​នាវាចម្បាំង​មួយ​គ្រឿង​របស់​កង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​ក្រោយ​ពី​នាវា​នេះ​ចូល​ទៅ​កៀក​ឃ្លាត​គ្នា​ត្រឹមតែ​១៣៧​ម៉ែត្រ​នៅ​ឈូង​សមុទ្រពែ​រ្ស៍ ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បញ្ជាក់​ប្រាប់ AFP ថា នាវាចម្បាំង​អា​មេ​រិ​ក USS THUNDERBOLT នា​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា បាន​បាញ់​ព្រមាន​ពេល​នាវា​អីុ​រ៉​ង់​បើក​យ៉ាង​លឿន​មក​ក្បែរ ។ នាវា​អីុរ៉​ង់​នោះ ពុំ​ឆ្លើយ​តប​ការ​ផ្តល់​សញ្ញា ឬ​ការ​ហៅ​តាម​វិទ្យុទាក់ទង ទើប​នាវា​ល្បាត​អា​មេ​រិ​ក​ពុំ​មាន​ជម្រើស​ណា​ក្រៅពី​បាញ់​ព្រមាន​ឡើយ ។ ឧប្បត្តិ​ហេតុនេះ​កើត​មាន​នា​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក នៅ​ភាគ​ខាងជើង​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ ក្រោយ​ការ​បាញ់​ព្រមាន​នាវា​អីុរ៉​ង់​ក៏​ឈប់ រួច​នាវា​ល្បាត​អា​មេ​រិ​ក​បន្តដំណើរ​របស់​ខ្លួន ។

នេះ​ពុំ​មែន​ជា​ឧប្បត្តិ​លើក​ទី​មួយ​នៃ​ការ​ប្រឈម​មុខ​គ្នា​រវាង​នាវាចម្បាំង​អាមេ​រិ​ក និង​នាវាចម្បាំង​អីុ​រ៉​ង់​ឡើយ ។ កាលពី​ខែមករា នាវា​ពិឃាត​អា​មេ​រិ​ក USS MAHAN បាន​បាញ់​កាំជ្រួច​បំភ្លឺ​ជា​សញ្ញា​ព្រមាន​ដល់​នាវាមួយ​គ្រឿង​របស់​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ដែល​បើក​មក​ក្បែរ​ខ្លួន ៕