ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ព្រឹទ្ធាចារ្យ​ផ្នែក​ចម្រៀង​បុរាណ​អ្នកគ្រូ ដួង ម៉ា​រុី ធ្លាក់ខ្លួន​ឈឺ​សម្រាក​តែ​នៅ​លើ​កន្ទេល

1 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹទ្ធ​ចា​រ្យ​ផ្នែក​ចម្រៀង​បុរាណ នៃ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​សម្រាក​តែ​នៅ​លើ​កន្ទេល​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នកគ្រូ​ជួប​ជាមួយនឹង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន និង​ភាព​

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធ​ចា​រ្យ​ផ្នែក​ចម្រៀង​បុរាណ នៃ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​សម្រាក​តែ​នៅ​លើ​កន្ទេល​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នកគ្រូ​ជួប​ជាមួយនឹង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន និង​ភាព​ចាស់ជរា​ផង​ដែរ​។

ដំណឹង​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ពី​ព្រឹទ្ធាចារ្យ​រូប​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​គោលបំណង​អំពាវ​ដល់​បណ្តា​សប្បុរសជន​នានា ចូលរួម​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ការ​ព្យា​បាល​ជំងឺ​របស់​អ្នកគ្រូ​តាម​សិទ្ធា​។

បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទំព័រ​វប្បធម៌ ខ្មែរ បានអោយ​ដឹង​ថា មួយ​ជីវិត​ជាមួយ​ចម្រៀង​មហោរី​ខ្មែរ​ព្រឹទ្ធាចារ្យ​ចម្រៀង ឌួ​ង ម៉ា​រ៉ី កាន់តែ​ចាស់​ទ្រុឌទ្រោម ជាមួយនឹង​ការ​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ​។

គេហទំព័រ​វប្បធម៌ ខ្មែរ មាន​សេចក្តី​ភ្ញាក់ផ្អើល​ជា​អនេក ក្រោយ​ឃើញ​ការ​ទ្រុឌទ្រោម​ជា​លំដាប់​នៃ​សុខភាព​របស់​ព្រឹទ្ធាចារ្យ​ចម្រៀង ឌួ​ង ម៉ា​រ៉ី ។ គេហទំព័រ​វប្បធម៌​ខ្មែរ​បាន​ចូលរួម​ជា​ថវិការ​ដល់​ការ​មើលថែ​រក្សា និង​ព្យាបាល​សុខភាព​របស់​លោក​មួយ​ផ្នែក​តូច ហើយ​បើសិនជា​ប្រិ​យ​មិត្ត​ចង់​ចូលរួម បងប្អូន​អាច​ឧបត្ថម្ភ​បាន​គេហទំព័រ បួងសួង ឬ​តាម​រយៈ​គណនី ABA 500 266 550 ប្រាក់​ដុល្លារ​($) 089 969 471 ប្រាក់​រៀល​(៛) ឈ្មោះ Sovannoudom NOP​។

ព្រឹទ្ធាចារ្យ ឌួ​ង ម៉ា​រ៉ី ត្រូវ​បាន​គេ​ដឹង​ថា អ្នកស្រី​មាន​ជំងឺ​ពុក​ឆ្អឹង​យ៉ាង​ធ្ងន់ បាក់ឆ្អឹង​ខ្នង​៧​កង់ មិន​អាច​ដើរ​បាន ពោល​គឺ​សម្រាក​តែ​នៅ​លើ​កន្ទេល​តែ​ប៉ុណ្ណោះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក វប្បធម៌ អរិយធម៌ សិល្បៈ​ខ្មែរ បាន​ឲ្យ​ដឹង​ដែរ​ថា «​តម្លៃ​ព្យាបាល​ចាក់​ស៊ីម៉ង់ត៍​ឆ្អឹង​មួយ​កង់​មាន​តម្លៃ​រហូត​ដល់​១៥០០​ដុល្លារ​ឯណោះ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​ព្រឹទ្ធ​ចា​រ្យ​នៅ​មាន​កម្រិត​នៅឡើយ​។

ដោយឡែក​បើ​យោង​តាម​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ពេល​កន្លង​ទៅ ក្រុម​គ្រួសារ​ព្រឹទ្ធ​ចា​រ្យ​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​ជន្មាយុ​៧៦​ឆ្នាំ អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី ធ្លាប់​បាន​ឆ្លងកាត់​ការ​វះកាត់​គីស​ក្នុង​ថ្លើម​ម្ដង កាលពី​ច្រើន​ឆ្នាំ​មុន​។ អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី គឺជា​គ្រូ​ចម្រៀង​មហោរី និង​ចម្រៀង​បុរាណ​។ អ្នកគ្រូ​ចូល​សិល្បៈ តាំងពី​សម័យ​សង្គមរាស្ត្រនិយម ហើយ​ក្រោយ​សម័យ​សង្គ្រាម អ្នកគ្រូ​បាន​ចូល​សិល្បៈ​ជា​ថ្មី​ចាប់ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​ដែល​អ្នកគ្រូ​ឈឺ​ក្រោក​មិន​រួច​។ បច្ចុប្បន្ន អ្នកគ្រូ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​កូនចៅ​របស់​អ្នក​គ្គ្រ​ដែល​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ