ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ នឹង​ទៅ​កាន់​ជប៉ុន​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ ២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​បន្ត​ជាមួយ លោក

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ ២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​បន្ត​ជាមួយ លោក ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

លោក Horinouchi Hidehisa បាន​ជំរាប​ជូន សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ ទៅ​កាន់​ប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ ដែល​ក្នុង​នោះ​រួម​មានការ​ពិភាក្សា​អំពី​កិច្ច​​សហប្រតិបត្តិការ​ទៅ​លើ​វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម ដែល​ភាគី​ទាំង​ពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​ក៏​នឹង​ពិភាក្សា​ទៅ​លើ​កា​រត​ភ្ជាប់ ការ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស ការ​សម្រួល​ចរា​ចរណ៍​​នៅ​ទីក្រុង​ភ្នំពេញ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន និង​ការ​ពិភាក្សា​អំពី​ការ​រៀបចំ​អោយ​មាន​អគ្គ​កុងស៊ុល​ជប៉ុន​នៅ​ខេត្តសៀមរាប​។​

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ​នេះ គឺ​ចំ​ពេល​ខួប​២៥​ឆ្នាំ របស់​ជប៉ុន​ដែល​បញ្ជូន​ក្រុម​រក្សា​សន្តិភាព​មក​កាន់​កម្ពុជា ហើយ​ក៏​ត្រូវ​នឹង​ខួប​៦០​​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លើក​ទី​១ មក​កាន់​ប្រទេស​កម្ពុជា កាលពី​ក្នុង​ឆ្នាំ​១៩៥៧​។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ខាង​មុខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចូលរួម​សិក្ខាសាលា​ដែល​មានការ​ចូលរួម​ពី​អ្នក​វិនិយោគទុន​ជប៉ុន​ជា​ច្រើន​នាក់​ផង​ដែរ​។​

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ឯកភាព​ជា​គោលការណ៍​ចំពោះ​កម្មវិធី ដែល​បាន​ដាក់​ចេញ​ទាំងនេះ ហើយ​សម្តេច​តេ​ជោ បាន​ស្នើ​អោយ​ភាគី​ជប៉ុន មានការ​សម្របសម្រួល​បន្ថែម​​ទៀត​នៅ​ក្នុង​កម្មវិធី​នេះ ក្នុង​ករណី​មានការ​ផ្លាស់​ប្តូរ​។ ជា​ការ​បញ្ជាក់​នូវ​ការ​ស្វាគមន៍ លោក​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន រួម​និង​មន្ត្រី​ជាន់​ខ្ពស់ និង​ប្រជាជន​ជប៉ុន នឹង​រង់ចាំ​ទទួល​ស្វាគមន៍ សម្តេច​តេ​ជោ ដោយ​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​ប្រទេស​ជប៉ុន​ខាង​មុខ​នេះ​៕