ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូន​តា ទម្លាយ​គ្មាន​សល់ ក្រោយ ទេព បូ​ព្រឹក្ស ចេញ​មុខ​ទម្លាយ​សារ​មួយ​ឃ្លា ខណៈ​ជិត​គ្រប់​ខែ​សម្រាលកូន​ទៅ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

បើ​និយាយ​ទៅ​ដល់​គូស្នេហ៍​ប្រុស​ស្រី​ដ៏​ល្បីល្បាញ​ពីរ​ដួង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជឿជាក់​ថា អ្នក​រាល់គ្នា​ប្រាកដជា​បាន​ស្គាល់​ហើយ​នៅ​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​មិនធម្មតា នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង គឺ​កញ្ញា

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ទៅ​ដល់​គូស្នេហ៍​ប្រុស​ស្រី​ដ៏​ល្បីល្បាញ​ពីរ​ដួង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជឿជាក់​ថា អ្នក​រាល់គ្នា​ប្រាកដជា​បាន​ស្គាល់​ហើយ​នៅ​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​មិនធម្មតា នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង គឺ​កញ្ញា ទេព បូ​ព្រឹក្ស និង​គូស្នេហ៍​របស់​ខ្លួន​នោះ គឺ​លោក ជី ដេ​វីត ដែល​មាន​រូបរាង​ស្រស់​សង្ហា បើ​គិត​មក​ទល់​នឹង​ពេល​នេះ​ផង​ដែរ គឺ​អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហា​ស្រលាញ់​គ្នា​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

មិនតែប៉ុណ្ណោះ​ជា​រឿយ​ៗ​គេ​នាំ​គ្នា​តែងតែ​សង្កេត​ឃើញ តារា​ប្រុស​ស្រី​ពីរ​រូប​ខាងលើ​នេះ ទៅ​ណា​មក​ណា​ជាមួយ​គ្នា​បង្ហាញ​នៅ​ភាព​ផ្អែមល្ហែម​ស្អិតរ​មួ​ត​ជា​ខ្លាំង​ជាមួយ​គ្នា​មិន​ដែល​ដាច់​នោះ​ឡើយ រហូត​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ ពួក​គេ​ជា​ច្រើន​បានឃើញ​ហើយ​ហាក់ដូចជា​ច្រណែន​ជាមួយនឹង​អ្នក​ទាំង​ពីរ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ដោយឡែក ក្នុង​នោះ​ផង​ដែរ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា ក្រោយ​ពេល​ស្រលាញ់​មើលចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក សាង​ស្នេហា​មក​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក នៅ​ទី​បំផុង​អ្វី​ដែល​បាន​ធ្វើ​អោយ​ហ្វេ​ន​ៗ​នាំ​គ្នា​រំភើប​ញាប់​ញ័រ​ត្រេកអរ​ជាង​នេះ​ទៅ​ទៀត​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០២២ នេះ​កន្លង​ទៅ​នេះ តារាចម្រៀង​ស្រី កញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញ​មុខ​មក​ប្រកាស​ក្ដែ​ង​ៗ​ជា​ផ្លូវការ​អោយ​អ្នកគាំទ្រ​បានដឹង​ទាំង​គ្មាន​លាក់លៀម​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​តារា​ស្រី​រូប​នេះ​ថា «​នាង​កំពុង​តែ​ពពោះ​កូន​ដំបូង​ហើយ​» បន្ទាប់​ពី​បានលឺ​ដូច្នេះ​ភ្លាម មិន​ទុក​ចាំ​យូរ​ក៏​បាន​ធ្វើ​អោយ​​មហាជន​ជា​ច្រើន​ហាក់​មានការ​រំភើប​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​នោះ​ឡើយ​។

យ៉ាងណាមិញ ក្រោយ​ពេល​ប្រកាស​បើកចំហ​រថា ខ្លួន​មាន​ផ្ទៃពោះ​រួច​មក នា​រាត្រី​ថ្ងៃ​ទី​២៨ ខែ មក​រា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ កំពូល​តារាចម្រៀង​ស្រី អ្នក​នាង ទេព បូ​ព្រឹក្ស និង​តារា​ប្រុស​លោក ជី ដេ​វីត បាន​រៀបចំ​កម្មវិធី​ជប់លៀង​មួយ ដើម្បី​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​មក​ចូលរួម​ជួយ​ទស្សន៍​ទាយ​ភេទ​កូន​របស់​អ្នក​ទាំង​ពីរ​យ៉ាង​អធិកអធម​សន្ធឹកសន្ធាប់​តែ​ម្ដង ដែល​មានការ​ចូលរួម​ពី​សំណាក់​តារា​​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន ថែម​ទាំង​ស្លៀកពាក់​ពណ៌​ក្រហម និង​ខៀវ តាម​ការ​ទស្សន៍​ទាយ​របស់​ខ្លួន​ទៀត​ផង នៅ​ទីបំផុត​ពេល​នេះ​ភេទ​កូន​ក្នុង​ផ្ទៃ​របស់​នាង​ត្រូវ​បាន​បង្ហាញ​ហើយ​គឺជា​កូនប្រុស ធ្វើ​អោយ​មហាជន​ដឹង​ហើយ​រំភើប​ចិត្តជា​ខ្លាំង​តែ​ម្ដង​។

បន្ទាប់​ពី​និយាយ​ថា ខ្លួន​មាន​ផ្ទៃពោះ​រួច​មក មិន​ទុក​ចាំ​យូរ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ ថ្មី​ៗ​នេះ អ្នក​នាង ទេព បូ​ព្រឹក្ស បាន​ចេញ​មុខ​មក​ទម្លាយ Teaser បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «Goddess» ជាមួយនឹង​ឈុត​ឆាក​ប៉ុន្មាន​ឈុត​ពិតជា​ស្រស់​ស្អាត​ប្លែក​ភ្នែក​ខ្លាំង​ណាស់ ថែម​ទាំង​ភ្ជាប់​ជាមួយ​សារ Caption យ៉ាង​ដូច្នេះ​ថា «Goddess Is Coming ខ្ញុំ​គឺជា​ស្រមោល ខ្ញុំ​គឺជា​បំណងប្រាថ្នា​, ជូន​ដល់​ស្ត្រី​គ្រប់​រូប​អោយ​ល្អ​ដូច​ទេព​អប្សរា​»​។

តារា​ស្រី​រូប​នេះ​បាន​បន្ត​នៅ​ក្នុង​ខ​មិន​ទៀត​ថា «​ខ្ញុំ​មិន​ដែល​ដោះ​លែង​ខ្លួនឯង​ឡើយ ខ្ញុំ​សប្បាយចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​» ។ ដោយ​ឃើញ​អ​ញ្ជឹ​ង​រួច​មក ស្រាប់តែ​អូន​តែ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក មានឈ្មោះ​ថា «Alex CoNan Real» បាន​ទម្លាយ​ចំ​ៗ​ត្រង់​ៗ​ថា «​ថត​តាំងពី​ថ្ងៃ​ដល់​ម៉ោង​៤​ព្រឹក អ្នក​ទៅ​មើល​ផ្ទាល់​បានដឹង​ថា ចែ​ពិបាក​ប៉ុនណា អោយ​សំរាក​សិន គាត់​ថា​អត់​ទេ ថត​ទៀត​មក strong Mommy» ។ ហើយ​ក្នុង​នោះ ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​យ៉ាង​ព្រោងព្រាត​លើក​សរសើរ​ឥត​ឈប់​ឈរ​មិន​ដាច់​ពី​មាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ