ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ទាំងនេះ​ធ្វើ​ក្បូន​ប្រឆាំង​មិន​ចាកចេញ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​កា.ប់​ឫស្សី​ធ្វើ​ក្បូន​ក្រាញននៀល​រស់នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​កាប់​ឫស្សី​ធ្វើ​ក្បូន​ក្រាញននៀល​រស់នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មិន​ព្រម​ទទួល​សំណង​ទៅ​រស់នៅ​ភូមិ​ថ្មី ខណៈ​ទំនប់​វា​រី​អគ្គី​ស​នី​គិត​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា នេះ​ទ្វារ​ទឹក​ត្រូវ​បិត​ទាំងស្រុង​ចំនួន​៨​ក្នុង​ចំណោម​ទ្វារ​ទឹក​ទាំង​១០ ដែល​រង​ផល​ប៉ះពាល់​លិច​ភូមិ​ចាស់​នៃ​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គរ ស្រុក​សេ​សាន ខេត្ត​ស្ទឹង ត្រែង ។

លោក ម៉ែ​ន គង់ អ្នកនាំពាក្យ​សាលា​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ថា​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចាក់​ចេញពី​លំនៅ​នៃ​ភូមិ​ចាស់​មាន​ចំនួន​១២០​ខ្នង ក្នុង​នោះ​មាន​ភូមិ​ស្រែ​គរ​ចំនួន​៣០​ខ្នង និង​ភូមិ​ក្បាល​រមាស​មាន​ចំនួន​៩១​ខ្នង ដោយឡែក​នៅ​ចំណោម​ប្រជាពលរដ្ឋ​ទាំង​១២០​ខ្នង​មាន​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ បន្ត​ទៀត​ព្រម​ទទួល​សំណង​ចាក់​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី​ជាប់​ផ្លូវជាតិ​លេខ​៧៨​អា ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ថា ចំពោះ​អ្នក​ដែល​មិន​ទាន់​ចាក់​ចេញពី​ភូមិ​ចាស់​ដែល​ជា​តំបន់​រង​ដោយ​ការ​ជន់​លិច បន្ទាប់​ពី​មានការ​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់ អាជ្ញា​ធរមាន​វិធាន​រួច​ជា​ស្រេច​ក្នុង​ការ​សង្គ្រោះ​ពួក​គាត់​ដើម្បី​ឱ្យ​រួច​ផុត​ពី​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង ។

គួរ​បញ្ជាក់​ថា គម្រោង​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​ដ៏​ធំ​របស់​កម្ពុជា​មាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់ ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង ត្រូវ​បាន​បិទ​ទំនប់​ដើម្បី​ទប់ទឹក​សាកល្បង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា នេះ​បាន​បិទទ្វារ​ទឹកបាន​ចំនួន​៨​ហើយ​ក្នុង​ចំនួន​ទាំងអស់​១០​ទ្វារ​ទឹក ៕