ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​កៀប​ដង្កូវ​ចេញពី​ត្រចៀក
គ្រូពេទ្យ​ម្នាក់​ចាប់​ដង្កូវ​ជា​ច្រើន​ក្បាល​ចេញពី​ត្រចៀក​ក្មេង​ប្រុស​ម្នាក់​នៅ​កា​ហ្សា​ក់​ស្ថាន ក្រោយ​ពី​មាន​អាការ​ឈឺ និង​មាន​ដង្កូវ​ជា​ច្រើន​ក្បាល​កើត​ពី​ពងរុយ ។

២-​ស្លា.ប់​៨​នាក់​ដោយសារ​បាក់​របង​កីឡដ្ឋាន

១-​កៀប​ដង្កូវ​ចេញពី​ត្រចៀក
គ្រូពេទ្យ​ម្នាក់​ចាប់​ដង្កូវ​ជា​ច្រើន​ក្បាល​ចេញពី​ត្រចៀក​ក្មេង​ប្រុស​ម្នាក់​នៅ​កា​ហ្សា​ក់​ស្ថាន ក្រោយ​ពី​មាន​អាការ​ឈឺ និង​មាន​ដង្កូវ​ជា​ច្រើន​ក្បាល​កើត​ពី​ពងរុយ ។

២-​ស្លាប់​៨​នាក់​ដោយសារ​បាក់​របង​កីឡដ្ឋាន
មាន​អ្នក​ស្លាប់​៨​នាក់ និង​៤៩​នាក់​រង​របួស​ដោយសារ​បាក់​របង​កីឡដ្ឋាន​«Demban Diop»នៅ​កណ្តាល​ក្រុង​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់ ។

៣-​ប្រទេស​៣​ពិភាក្សា​ដោះស្រាយ​ការពារ​ជំងឺ​ឆ្កែឆ្កួត
ម៉ា​ឡេ​ស៊ី​ត្រៀម​ពិភាក្សា​ជាមួយ​ថៃ និង​ឥណ្ឌូ​ណេ​ស៊ី​នៅ​ខែសីហា ទាក់ទិន​នឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជំងឺ​ឆ្កែឆ្កួត ក្រោយ​ពី​ម៉ា​ឡេ​ស៊ី​ប្រទះ​ឃើញ​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នោះ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៧ ។

៤-​ចចាត​ឥណ្ឌា
ចចាត​មួយ​ក្បាល​ទុំ​លើ​មែកឈើ ក្រោយ​ពី​ចាប់​សត្វល្អិត​ធ្វើ​ជា​ចំណី​នៅ​ក្រុង​Allahabad​ប្រទេស​ឥណ្ឌា​គឺជា​សត្វ​ធម្មតា​រក​ស៊ី​ចំណី​នៅ​ទី​ខ្ពស់ ។

៥-​បង្ហាញ​ការ​ហោះហើរ​នៅ​ប្រេ​ស៊ី​ល
ទ័ពអាកាស​ប្រេ​ស៊ី​ល បង្ហាញ​សមត្ថភាព​ការ​ហោះហើរ​នៅ​ក្នុង​ទិវា​«F-Air Colombia ២០១៧» រៀបចំ​ឡើង​នៅ​អាកាសយានដ្ឋាន​«Jose Maria Cordova»​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ។

៦-​បុណ្យ​ឯករាជ្យ​បារាំង
ភ្លើង​កាំជ្រួច​ដ៏​ស្រស់​ត្រកាល​នៅ​ក្បែរ​អគារ​ទួ​អេ​ហ្វ​ហ្វែ​៊​ល ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​ពិធីបុណ្យ​ឯករាជ្យ​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០១៧​។

៧-​ការ​ប៉ះទង្គិច​រវាង​កងទ័ព​អីុរ៉ា​ក់​និង​ក្រុម​IS
ផ្សែង​ខ្មៅ​គ្របដណ្តប់​នៅ​លើ​វេហាស៍​ក្នុង​ក្រុង​ម៉ូ​ស៊ុ​ល​ក្នុងអំឡុងពេល​ការ​ប៉ះទង្គិច​រវាង​កងទ័ព​អីុ​រ៉ា​ក់ និង​ក្រុម​IS​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៨-​កន្សែង​បង់ក​ពណ៌​ក្រហម
បណ្តា​អ្នកចូលរួម​ពិធី​បញ្ជល់គោ​នាំ​គ្នា​លើក​កន្សែង​បង់ក​ពណ៌​ក្រហម និង​ច្រៀង​បង្ហាញ​ពី​ការ​បញ្ចប់​នៃ​បុណ្យ​បញ្ជល់គោ​នៅ​ក្រុង​Pamploma​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ។

៩-​ខួបកំណើត​ផេ​ន​ដា​យក្ស​គម្រប់​៧​ឆ្នាំ​នៅ​អា​ល្លឺ​ម៉​ង់
ខ្លាឃ្មុំ​ផេ​ន​ដា និង​នំ​ខេ​កតាំង​បង្ហាញ​ក្នុង​សួនសត្វ​ក្រុង​ប៊ែ​រ​ឡាំង​គម្រប់​៧​ឆ្នាំ ដល់​ខ្លាឃ្មុំ​ផេ​ន​ដា​«Meng Meng»​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៧​។

១០-​អ្នក​បញ្ជល់គោ​ប៉េ​រូ​ត្រូវ​គោ​វ័ធ
លោក​Andres Roca Rey​អ្នក​បញ្ជល់គោ​ជនជាតិ​ប៉េ​រូ​ត្រូវ​គោ​វ័ធ​ក្នុង​ពិធីបុណ្យ​គោ​ជល់​អេ​ស្ប៉ា​ញ​ដែល​រៀបចំ​ឡើង​នៅ​ក្រុង Pamploma ៕