ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះអាសន្ន ក្រោយ​ចាប់ខ្លួន​បាន​ជាក់ស្តែង

1 ឆ្នាំ មុន
  • ក្រចេះ

ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូ​បាន​ចាប់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​បទល្មើស​នេសាទ​ខុសច្បាប់​ទាំង​ហ្វូង ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​។ ជនសង្ស័យ​ទាំង​៣​នាក់​រូប​នេះ ក៏​ត្រូវ​បាន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូ​បាន​ចាប់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​បទល្មើស​នេសាទ​ខុសច្បាប់​ទាំង​ហ្វូង ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​។ ជនសង្ស័យ​ទាំង​៣​នាក់​រូប​នេះ ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ចំណុះ អោយ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បញ្ជូន​ទៅ​កាន់​តុលាការ រួម​ទាំង​សំ​ណុ​រឿង និង​វត្ថុ​តាង​កាលពី​ម្សិលមិញ​ផង​ដែរ​។

បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​តុលាការ ក្រោម​ការ​សាកសួរ​ពី​ព្រះរាជអាជ្ញា ទៅ​ដល់​ចៅក្រម​ស៊ើបសួរ លោកស្រី ទេព សុធា​វី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តក្រចេះ នា​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​បង្គាប់​អោយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់​ទៅ​ដាក់​ពន្ធនាគារ​ខេត្តក្រចេះ ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ស្ថិត​ក្នុង​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា កម្លាំង​រដ្ឋបាល​ជលផល​មេគង្គ និង​កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ បាន​រួម​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​តាម​ដងព្រែក​ឆ្លូង ស្ថិត​ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ផង​ដែរ​។

នាយ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ លោក បែន ប៊ុ​ណ្ណា​រ៉ា​វុ​ធ បាន​ប្រាប់​សារព័ត៌មាន​ថា ក្នុង​ប្រតិ​បត្តិការ​ប​ង្គ្រា​បទល្មើស​នេសាទ​ខាងលើ កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ ទី​១- ឈ្មោះ ជៃ ឡី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សាម​ចាស់ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទី​២- ឈ្មោះ យ៉េ​ង ផល្លា អាយុ​២៨​ឆ្នាំ និង​ទី​៣- ឈ្មោះ បឿន ណាត់ អាយុ​២៨​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។

លោក​បន្ត​ថា បន្ទាប់​ការ​ចាប់ខ្លួន កម្លាំង​ចម្រុះ​បាន​ដកហូត​ឧបករណ៍​នេសាទ​ល្មើស ជា​ប្រភេទ​ឧបករណ៍​​ឆក់​រួម​មាន ៖ អា​គុយ​១២​វ៉ុល កម្លាំង​៤០​អំពែ ចំនួន​១៣​គ្រឿង​, ក្បាល​ឆក់​ចំនួន​១៣​គ្រឿង​, កន្ត្រង​ដងត្រី​ចំនួន​៣, ទ្រុង​ដាក់​ត្រី​ចំនួន​៦ និង​ក​ន្ទ្រ​ក​ដាក់​ត្រី​ចំនួន​៥​កន្ត្រក​ទៀត​។

ទាក់​ទិ​ក​ករណី​ខាងលើ​នេះ លោកនាយ​ផ្នែក​ជលផល​ព្រែក​ប្រសព្វ ក៏​បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​សកម្ម​ភាព​នោះ ក្រុម​ជនល្មើស​ប្រដាប់​ឧបករណ៍​ឆក់​ទាំង​ហ្វូង​តែ​ម្ដង ប៉ុន្តែ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ពួក​គេ​បាន​បោះ​ឧបករណ៍​ឆក់​ចោល រួច​រត់​យករួចខ្លួន ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ចំនួន​៣​នាក់​ប៉ុណ្ណោះ​។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ខាងលើ កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ ដោយឡែក​ជនសង្ស័យ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត កម្លាំង​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ