ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នយោបាយ​នៅ​ថៃ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណបក្សកាន់អំណាច​ថៃ​គឺ​គណបក្ស​PALANG PRACHARAT បាន​ជ្រើសរើស​អតីត​

ប្រទេស​ថៃ ៖ គណបក្សកាន់អំណាច​ថៃ​គឺ​គណបក្ស​PALANG PRACHARAT បាន​ជ្រើសរើស​អតីត​ប្រមុខ​យោធា និង​ជា​មនុស្ស​ជំនិត​របស់​ព្រះមហាក្សត្រ លោក​PRAWIT WONGSUWON ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។​នេះ​ជា​ការ​អះអាង​របស់​គណបក្ស​នោះ​កាល​ពិ​ថ្ងៃ​ទី​២៧​មក​រា​កន្លង​ទៅ​។

ដូច្នេះ​ឧបនាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​អាយុ​៧៧​ឆ្នាំ​រូប​នេះ ត្រូវ​ក្លាយជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សំខាន់​មួយ​រូប​ទៀត ប្រជែង​គ្នា​ច​ជាមួយ​បេក្ខជន​វ័យក្មេង​បំផុត​នៃ​គណបក្សប្រឆាំង​ភឿ​ថៃ លោកស្រី​PAETONGTAM SHINAWATRA កូនស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ត្រូវ​ផ្ដួលរំលំ​លោក​ថា​ក់ស៊ីន​ស៊ី​ណា​វ៉ា​ត្រា ដោយ​លោកស្រី​ប្រកាស​ត្រៀម​រ៉ាប់រង​ការ​ទទួលខុស​ត្រូវធ្វើ​ប្រមុខ​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នា​ខែឧសភា​ខាង​មុខ​នេះ​។

ក្រោយ​កិច្ចប្រជុំ​មួយ​លោក​PAIBOON NITITAWAN អនុប្រធាន​គណបក្ស​PALANG PRACHARAT​ផ្លែង​ថា បណ្ដា​សមាជិក​គណបក្ស​ក៏​ដូច​ជា​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​យើង​មើលឃើញ​ថា លោក PRAWIT WONGSUWON ជា​មនុស្ស​មាន​ទេព​កោសល្យ​និង​ជា​បេក្ខជន​សម​ស្រប​បំផុត​។ លោក​ក៏​នឹង​អាច​ជា​បេក្ខជន ក្នុង​ការ​ប្រកួត​ជាមួយ​អ្នកការ​ពារ​លោក​គឹ​លោក​ប្រា​យុទ្ធ​ចាន់់​អូ​ចា​ដែល​ចប់​អាណត្តិ​។

លោក​ចាន់​អូ​ចា​នា​ពេល​ថ្មី​ៗ​នេះ​ប្រកាស​ចូលរួម​ក្នុង​គណបក្ស​RUAM THAI SANG CHAT សំដៅ​បន្តជីវិត​នយោបាយ​របស់​លោក ដែល​លោក​ខិតខំ​ពង្រីក​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក ក្នុង​នាម​ជា​ប្រមុខ​យោធា​ជាមួយ​ការ​ជួយ​ជ្រោមជ្រែង​របស់​លោក​PRAWIT WONGSUWON​និង​លោក​ANUPONG PAOCHINDA ដែល​សុទ្ធតែ​ជា​អតីត​ប្រមុខ​យោធា​។

លោក​PRAWIT​និង​លោក​ចាន់​អូ​ចា អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដាច់​ដោយឡែក​ពី​គ្នា ប៉ុន្តែ​ពួក​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​នោះ​ជា​យុទ្ធសាស្ត្រ ដើម្បី​ធានា​ដល់​ការ​ថែរក្សា​អំណាច​របស់​ពួក​គេ​។ វា​មាន​លទ្ធភាព​ខ្ពស់​ដែល​អ្នក​ទាំង​២​អាច​ធ្វើការ​រួម​គ្នា​ក្នុង​ពេល​និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​។ នោះ​ជា​យុ​ទ្ធ​​សាស្ត្រ​ដែល​គេ​ហៅ​ថា​បំបែក​គ្នា​ដើម្បី​យកឈ្នះ​។ គណបក្ស​លោក​PRAWIT​អាច​ដណ្ដើម​សន្លឹក​ឆ្នោត​នៅ​តាម​បណ្ដា​មណ្ឌលបោះឆ្នោត​ដែល​លោក​ប្រា​យុទ្ធ​មិនសូវ​មាន​ប្រជាប្រិយភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ