ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កា​ហ្គោ​មួយ​គ្រឿង​ដឹក​កូ​កា​អ៊ីន​៤,៥​តោន ត្រូវ​ចាប់បាននៅ​អេស្ប៉ាញ​

1 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​ចាប់​នាវា​កា​ហ្គោ​១​គ្រឿង ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​កា​ណា​រី

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​ចាប់​នាវា​កា​ហ្គោ​១​គ្រឿង ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​កា​ណា​រី ដោយ​នាវា​នោះ​ដឹក​គ្រឿងញៀ.ន​កូ​កា​អ៊ី​ន​ដល់​៤,៥​តោន​មក​ពី​កូ​ឡុំ​ប៊ី​។ គ្រឿងញៀ.ន​ដ៏​ច្រើន​សម្បើម​នោះ​លាក់​លាយឡំ​ជាមួយ​សត្វពាហណៈ​។

វា​ជា​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀ.ន​ធំ​ក្នុង​សមុទ្រ​លើក​ទី​៣​ហើយ របស់​ប៉ូ​លិ ស​អេ​ស្ប៉ា​ញ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​មក​ពី​អា​មេ​រិ​កឡា​ទី​ន​។ លើក​នេះ​គឹ​ក្នុង​សមុទ្រ​អន្តរជាតិ​ដែល​ប៉ូលិស​អេ​ស្ប៉ា​ញ ធ្វើ​អន្តរាគមន៍​ចាប់​នាវា​កា​ហ្គោ​មានឈ្មោះ​ថា​ORION 5​។

នាវា​នោះ​ត្រូវ​បាន​តាម​ឃ្លាំមើល​ចាប់តាំងពី​យូរ​មក​ហើយ ដោយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​អេ​ស្ប៉ា​ញ​។ លើក​នេះ​ប៉ូលិស​អេ​ស្ប៉ា​ញ​បង្ខំ​នាវា​នោះ​ឲ្យ​ចូល​មក​កាន់​កំពង់​ផែ​LAS PALMAS DE GRAN CANARIA ដើម្បី​ត្រួតពិនិត្យ​។ ដឹក​មេគោ​១៧៥០​ក្បាល​ទៅ​កាន់​លី​បង់ នាវា​នេះ​ដែល​មក​ពី​កូ​ឡុំ​ប៊ី មាន​ដឹក​កូ​កា​អ៊ី​ន​ដល់​៤,៥​តោន មាន​តម្លៃ​ប្រមាណ​ជា​១០៥​លាន​អឹ​រ៉ូ​។ សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​២៨​នាក់ ស្ថិត​ក្នុង​ការ​ឃាត់់ខ្លួន តែ​ឲ្យ​ស្ថិត​នៅ​លើ​នាវា​មើលថែ​មេគោ​។ ម្សៅ​កូ​កា​អ៊ីន​ពណ៌​សត្រូវ​បាន​លាក់​តាម​បាវ​ចំណី​គោ​។

ប៉ូលិស​អេ​ស្ប៉ា​ញ​អះអាង​ថា ការ​រត់ពន្ធ​គ្រឿងញៀ.ន​តាម​ផ្លូវទឹក​ហៅ​អាត្ល​ង់​ទិ​ក បច្ចុប្បន្ន​មានការ​កើនឡើង​។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ នាវា​២​គ្រឿង​ទៀត​មក​ពី​អា​មេ​រិ​កឡា​ទី​ន ត្រូវ​ចាប់​ក្នុង​ដែនទឹក​ប្រជុំ​កោះ​កា​ណា​រី​ដែរ​។ នោះ​ជានា​វា​ក្ដោង​ដែល​ដឹក​គ្រឿងញៀន​កូ​កា​អ៊ីន​២៥០០​គីឡូក្រាម និង​នាវា​កា​ហ្គោ​១​គ្រឿង​ដឹក​កូ​កា​អ៊ី​ន​ដល់​ទៅ​៤៥០០​គីឡូក្រាម​លាក់​ក្នុង​បាវ​កាហ្វេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ