ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​បង្ហាញមុខ​ក្រុម​ចោរ​យ៉ាង​សកម្ម​លួច​ម៉ូតូ នៅ​ក្នុង​ក្រុង​សៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​សន្និសីទកាសែត​មួយ​ស្ដី​អំពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ទូទៅ​នៅ​ក្នុង​ខេត្ត និង​ការ​បង្ហាញមុខ​ក្រុម​ចោរលួច​ម៉ូតូ​យ៉ាង​សកម្ម​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន​៩​នាក់ ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ចំណែក​ម្នាក់​ទៀត​

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​សន្និសីទកាសែត​មួយ​ស្ដី​អំពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ទូទៅ​នៅ​ក្នុង​ខេត្ត និង​ការ​បង្ហាញមុខ​ក្រុម​ចោរលួច​ម៉ូតូ​យ៉ាង​សកម្ម​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន​៩​នាក់ ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ចំណែក​ម្នាក់​ទៀត​បាន​កំពុង​ស្រាវជ្រាវ​បន្ត ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​៦​គ្រឿង និង​ឧបករណ៍​សម្ភារៈ​កែ​ច្នៃ​មួយ​ចំនួន​ទៀត​។

អង្គ​សន្និសីទកាសែត​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង លោក​វរសេនីយ៍​ឯក ដា ចំរើន អធិការ​ក្រុង​សៀមរាប រួម​ទាំង​មន្ត្រី​នគរបាល​ជំនាញ​ផង​ដែរ​។

តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ខេត្ត ស្តី​អំពី​ការងារ​សន្តិសុខ​នៅ​ទូ​ទាំង​ខេត្ត គឺ​បាន​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ឡើង បើ​ប្រៀបធៀប​ទៅ​ក្នុង​ទស្ស​វត្ស​ឆ្នាំ​១៩៩០ គឺ​នា​ពេល​បច្ចុប្បន្ន​នេះ ពុំ​មាន​ករណី​ចោរប្លន់​នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា ដោយ​ខេត្តសៀមរាប គឺជា​តំបន់​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត ហើយ​ក៏​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​បាន​ផ្តល់​ផ្លូវ​ដ៏​ស្រស់​ស្អាត​ចំនួន​៣៨​ខ្សែ​ដល់​ក្រុង​សៀមរាប ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វិ​ដ​១៩​។

លោក​បាន​បន្ត​ទៀត​ថា ដោយ​កត្តា​នេះ​ហើយ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​ស្នាក់​នៅ​កម្សាន្ត ទស្សនា​នៅ​តាម​ប្រាង្គ​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​ក្នុង​ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ក៏​បាន​លើក​ផង​ដែរ​ថា អំពី​លទ្ធផល​ដែល​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ល្អជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ព្រមទាំង​ស្រុក​មួយ​ចំនួន ក្នុង​ការ​ចុះ​ធ្វើការ​ស្រាវជ្រាវ​នូវ​សញ្ញា​យ៉ាង​សកម្ម​ក្នុង​ការ​លួច​ម៉ូតូ​នៅ​ក្រុង​សៀមរាប រហូត​ទទួល​បាន​លទ្ធផល ដោយ​បាន​បំបែក​នូវ​សម្បុក​ចោរ​មួយ​ក្រុម ដែល​មាន​បក្សពួក​ចំនួន​៩​នាក់ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​៨​នាក់​នៅ​នឹង​ទីកន្លែង​ផ្សេង​គ្នា និង​ម្នាក់​ទៀត​បាន​កំពុង​រត់គេច​ខ្លួន​។

លោក​ក៏​បាន​បញ្ជាក់​ថា ករណី​ចោរឆក់ និង​លួច​បើ​ធៀប​ពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ មានការ​ថយ​ចុះ ដោយ​កម្លាំង​យើង​បាន​ធ្វើការ​ល្បាត​បានជា​ប្រចាំ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​ក្រុង និង​តាម​មូលដ្ឋាន​សំខាន់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​នានា ព្រមទាំង​បាន​កំណត់ និង​គ្រប់គ្រង​នូវ​មុខសញ្ញា​ជន​បង្ក​ដែល​ទើប​ចេញពី​មណ្ឌល​កែប្រែ ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង ស្ថាប័ន​ពាក់ព័ន្ធ បាន​ចូលរួម​អនុវត្ត​លើ​ផែន​សន្តិសុខ ព្រមទាំង​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ច្បាស់​លា​ល់​។

ក្នុង​នោះ​លោកស្នងការ​រង ក៏​បាន​លើក​នូវ​វិធានការ​មួយ​ចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ស្ថាប័ន​ចូលរួម​ទាំងអស់​គ្នា​អនុវត្ត ដែល​ជា​គោលការណ៍​ចម្បង ដើម្បី​កាត់​បន្ថយ​នូវ​រាល់​បទល្មើស ព្រមទាំង​ត្រូវ​លុប​បំបាត់​នូវ​បទល្មើស​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​បំពុល​ដល់​សង្គម ។ ម្យ៉ាងទៀត ក៏​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​ការពារ​ព្រ​ព្យ​សម្បត្តិ​របស់​ខ្លួន និង​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ចំពោះ​ជន​ដែល​ប្រឌិត​បទល្មើស​នឹង​ត្រូវ​ទទួលទោស​ទៅ​តាម​ច្បាប់ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​បាត់​ម៉ូតូ ដោយ ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​លួច​យក​កន្លង​មក នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ត្រូវ​បាន​លោក​វរសេនីយ៍​ឯក ដា ចំរើន អធិការ​ក្រុង​សៀមរាប ធ្វើការ​ប្រគល់​ជូន​បងប្អូន ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​បាត់​ម៉ូតូ​មក​ពិនិត្យ​មើល​ម៉ូតូ​របស់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ផង​ដែរ​។ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្ប​ប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ