ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តសឿង​មែន​! ទោះ​បង្ហាញ​ភស្ដុ​តាង សាក្សី និង​រូបភាព​កាមេរ៉ា ក៏​បុរស​រូប​នេះ​មិន​ព្រម​សារភាព​ដែរ

1 ឆ្នាំ មុន
  • បាត់ដំបង

ក្រោយ​ជាប់​សង្ស័យ​ថា បាន​លួច​យក​ក្រវិល​កំប៉ុង​ស្រា​បៀរ​ជិត​៥,០០០​ក្រវិល ទូរស័ព្ទ​មួយ​គ្រឿង និង​ប្រាក់សុទ្ធ​ប្រមាណ​១០​លាន​រៀល​កាលពី​ជាង​កន្លះ​ខែ​មុន​នោះ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​

ខេត្តបាត់ដំបង ៖ ក្រោយ​ជាប់​សង្ស័យ​ថា បាន​លួច​យក​ក្រវិល​កំប៉ុង​ស្រា​បៀរ​ជិត​៥,០០០​ក្រវិល ទូរស័ព្ទ​មួយ​គ្រឿង និង​ប្រាក់សុទ្ធ​ប្រមាណ​១០​លាន​រៀល​កាលពី​ជាង​កន្លះ​ខែ​មុន​នោះ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ដោយ​យោង​លើ​ការ​ចង្អុលបង្ហាញ​ពី​សាក្សី និង​កាមេរ៉ា​សុវត្ថិភាព​។

របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ធី ភា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​។ ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​អធិ​ការ​ស្រុក​រតន​មណ្ឌល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​សង្ស័យ​ថា បាន​ចូល​លួច​យក​ក្រវិល​កំប៉ុង​ស្រា​បៀរ​ជិត​៥,០០០​ក្រវិល ទូរស័ព្ទ​មួយ​គ្រឿង និង​ប្រាក់​ចំនួន​១០​លាន​រៀល នៅ​ក្នុងផ្ទះ​លក់ដូរ​មួយ​កន្លែង ស្ថិត​នៅ​ម្ដុំ​ផ្សារ​ស្ដៅ ក្នុងស្រុក​រតន​មណ្ឌល​។ ប៉ុន្ដែ​ជន​នេះ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់ បើ​ទោះជា​មានការ​អះអាង​យ៉ាង​ជាក់លាក់​ពី​សាក្សី និង​រូបភាព​ជន​នេះ​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ក្ដី​។

ប្រភព​ដដែល​បន្ត​ថា កាលពី​វេលា​ម៉ោង​២​និង​៣៤​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមករា ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ មួន យ៉ា​រួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​មុខរបរ​លក់ដូរ នៅ​ក្នុងភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​។

សមត្ថកិច្ច​បាន​អះអាង​ថា សកម្មភាព​ប្រព្រឹត្ត​បទល្មើស​របស់​ជនសង្ស័យ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​ម្ចាស់​បាន​បំពាក់​។ ហើយ​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បាន​លួច​យក​នូវ​ទូរស័ព្ទ​មួយ​គ្រឿង​តំលៃ​២០០​ដុល្លារ ក្រវិល​កំប៉ុង​ស្រា​បៀរ​ចំនួន​៤,៨០០​ក្រវិល និង​ប្រាក់សុទ្ធ​ចំនួន​១០​លាន​រៀល​។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង​។ សមត្ថកិច្ច​បាន​អះអាង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ដោយ​យោង​ទៅ​លើ​ការ​ចង្អុលបង្ហាញ​ពី​សាក្សី ភស្ដុ​តាង និង​ភិន​ភាព​របស់​ជនសង្ស័យ​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។

ប៉ុន្តែ​បើ​ទោះជា​សមត្ថកិច្ច​បាន​បង្ហាញ​ភស្ដុ​តាង ឬ​សាក្សី ឬ​មួយ​ក៏​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ដាក់បន្ទុក​ក្តី តែ​ជនសង្ស័យ​រូប​នេះ មិន​បាន​សារភាព​ទទួលខុសត្រូវ​ឡើយ​។ តែ​យ៉ាងណា​ក្តី លោកស្នងការ​ខេត្ត និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ