ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ហាង​កាហ្វេ​បង្កប់​ជួញដូរ​ផ្លូវភេទ រំដោះ​នារី​វ័យក្មេង​ជនជាតិ​វៀតណាម​៩​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឆែកឆេរ​ហាង​កាហ្វេ​២៤​ម៉ោង ដែល​មាន​បង្កប់​បម្រើសេវា​ផ្លូវភេទ ប្រមូល​បាន​ស្ត្រី រង​គ្រោះជា​ជនជាតិ​វៀតណាម ចំនួន​៩​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឆែកឆេរ​ហាង​កាហ្វេ​២៤​ម៉ោង ដែល​មាន​បង្កប់​បម្រើសេវា​ផ្លូវភេទ ប្រមូល​បាន​ស្ត្រី រង​គ្រោះជា​ជនជាតិ​វៀតណាម ចំនួន​៩​នាក់ កាលពី​វេលា​ម៉ោង​០៧​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីតាំង​នៅ​ទីតាំង​ផ្ទះ​លេខ​២៣E0 តាម​ណ្ដោ​យ​ផ្លូវ​លេខ​៨០ ក្រុម​១៩៣ ភូមិ​១៤ ស្ថិត​នៅ​ម្ដុំ​ផែ​ថ្ម ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រតិបត្តិការ​នេះ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​ដោយ​លោក​វេ​រៈ​សេនីយ៍​ឯក ចាន់ កិតិ​ខុ​ម ស្នងការ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ។

ម្ចាស់​ទីតាំង​មានឈ្មោះ ប៊ិ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ពេល​កម្លាំង​នគរបាល​ចុះ​ទៅ​ឆែកឆេរ ម្ចាស់​ទីតាំង​មិន​បាន​នៅ​ទីតាំង​កន្លែង​កើតហេតុ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា មុន​ពេល​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​នៅ​ទីតាំង​ខាងលើ​នេះ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ជួញដូរ​មនុស្ស បាន​ធ្វើការ​ស្រាវជ្រាវ ឃើញ​ថា ទីតាំង​ខាងលើ​នេះ មាន​បង្កប់​បម្រើសេវា​ផ្លូវភេទ​ជា​រៀងរាល់ថ្ងៃ ដោយ​ទីតាំង​ហាង​បាន​បើក​រកស៊ី​២៤​ម៉ោង មាន​ភ្ញៀវ​ដែល​ស្រវឹង​ចូល​ចិត្ត​ទៅ​រក​សេវា​ផ្លូវភេទ ម្ដង​តម្លៃ​៣​ទៅ​៤​ម៉ឺន​រៀល ហើយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​៩​នាក់ ជា​ជនជាតិ​វៀតណាម គឺ​ទទួលភ្ញៀវ​បាន​ហើយ ចែក​ជាមួយ​ម្ចាស់​ទីតាំង​ស្មើគ្នា ។

បច្ចុប្បន្ន នារី​រង​គ្រោះ​ទាំង​៩​នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ខាង​មន្ទីរ​សង្គមកិច្ច ដើម្បី​ធ្វើការ​អប់រំ ចំណែកឯ​ម្ចាស់​ទីតាំង​វិញ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕