ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ហើយ​ពេល​នេះ​! តារា​ស្រី​ស្រស់ IU និង​តារា​ប្រុស​សង្ហា Park Bo Gum នឹង​ធ្វើ​រឿង​មួយ​រួម​គ្នា

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​តែ​ម្ដង ហាក់​នាំ​គ្នា​មានការ​ត្រេកអរ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​បានដឹង​ដំណឹង​ល្ហៀ​ង​ៗ​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា

ប្រទេស​កូរ៉េ ៖ ថ្មី​ៗ​នេះ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​តែ​ម្ដង ហាក់​នាំ​គ្នា​មានការ​ត្រេកអរ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​បានដឹង​ដំណឹង​ល្ហៀ​ង​ៗ​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​មាន​តារា​ប្រុស​ស្រី​មួយគូរ​នឹង​សហការ​ចាប់ដៃ​គ្នា​ថត​នៅ​រឿង​ភាគ «K-Drama» ថ្មី ដែល​សម្ដែង​ដោយ​តារា​ស្រី​រាង​តូច​ច្រឡឹង គឺ​កញ្ញា IU និង​តារា​សម្ដែង​ប្រុស រូបរាង​ស្រស់​សង្ហា ខ្ពស់ស្រឡះ មុខមាត់​មាន​មន្ត​ស្នេហ៍​ទាក់ចិត្ត​នារី​ៗ​មិន​តិច​នាក់​នោះ​ទេ គឺ​លោក Park Bo Gum ដោយ​អ្នក​ទាំង​ពីរ​នឹង​ចាប់​ដៃគូ​សម្តែង​នៅ​ក្នុង​រឿង​ភាគ «K-Drama» របស់​កូរ៉េ នា​ពេល​ខាង​មុខ​នេះ​ហើយ​។ ភ្លាម​ៗ​នោះ ដោយ​អ្នកដឹកនាំ​រឿង​ដែល​មាន​ចំណងជើង​ថា « My Mister» និង​ចំណែកឯ​អ្នកនិពន្ធ​នៅ​ក្នុង​រឿង​ភាគ​មួយទៀត​ដែល​មាន​ចំណងជើង​ថា «When The Camellia Blooms»​។

ដោយឡែក ក្នុង​នោះ​ផង​ដែរ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ បើ​យោង​ទៅ​តាម​ក្រុមហ៊ុន​ផលិតកម្ម​មួយ​ដែល​មានឈ្មោះ​ថា «Fan Entertainment» បាន​ចេញ​មុខ​មក​ប្រកាស​និយាយ​ក្ដែ​ង​ៗ​បង្ហើប​បញ្ជាក់​ដដែល​ៗ​យ៉ាង​ច្បាស់​ៗ​កុំអោយ​មានការ​ងឿងឆ្ងល់​អោយ​ហ្វេ​ន​ៗ​បានដឹង​បែប​នេះ​ថា «​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ តារា​សម្ដែង​ស្រី ក៏​ដូច​ជា​តារាចម្រៀង គឺ​កញ្ញា IU និង​តារា​សម្ដែង​ប្រុស​ដ៏​មាន​ស្នាដៃ​នៅ​ក្នុង​ការ​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ គឺ​លោក Park Bo Gum នឹង​ធ្វើការ​រួម​គ្នា​សម្រាប់​រឿង​នេះ ដែល​ជា​រឿង​បែប K-Drama ថ្មីស្រឡាង​តែ​ម្ដង «폭싹 속았수다» (Thank You For Your Hard Work – Jeju dialect translation)​។ កុំ​ភ្លេច​ណា៎ សម្រាប់ K-Drama ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ នឹង​ដឹកនាំ​ដោយ Kim Won Seok និង​អ្នកនិពន្ធ Lim Sang Chun​។

ទន្ទឹម​នឹង​នោះ បើ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​នេះ​ដែរ យើង​មិន​ទាន់​ហ៊ាន​អះអាង​នៅឡើយ​ទេ ដោយសារ​តែ​រឿង​នេះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​គ្រោងទុក​នៅឡើយ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល និង​ការ​ថត​រឿង​នឹង គឺ​រៀប​ចាប់ផ្តើម​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ​តែ​ម្ដង ហើយ​នៅ​ក្នុង​សាច់​រឿង​មួយ​នេះ នឹង​ប្រាប់​អំពី​ដំណើរ​ដើមទង​របស់​បុរស និង​ស្ត្រី​ម្នាក់ ដែល​បាន​កើត​នៅ​លើ​កោះ Jeju ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ក្នុង​រយៈពេល​៤​រដូវ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ តារា​ស្រី កញ្ញា IU នឹង​ដើរតួ​ជា A- ឆាប់​ៗ​នេះ​ជាក់​ជា​មិន​ខាន​នោះ​ឡើយ ហើយ​នាង​ជា​ស្ត្រី​ដែល​មាន​រាង​តូច​ច្រឡឹង មាន​ឧប្បត្តិហេតុ​ជា​ច្រើន​ដែល​នាង​ត្រូវការ​ឆ្លាត​តាម​វិធី​ជា​ច្រើន​។ ចំណែកឯ​តារា​ប្រុស លោក Park Bo Gum វិញ នឹង​ដើរតួ​ជា «Gwan Sik» ដែល​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​ស្មោះត្រង់​។

យ៉ាងណាមិញ យើង​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណាមួយ​ចេញ​មក​បញ្ជាក់​លម្អិត​ជា​ផ្លូវការ​ណាមួយ​នោះ​ទេ អំពី​ការ​រៀបចំ​ថត​បញ្ចាំង​នៅ​ខ្សែភាពយន្ត K-Drama នា​ពេល​ខាង​មុខ​នៅឡើយ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​ការ Update បន្ត​ទៀត​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ