ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​១​ក្រុម​ប្រមូលផ្តុំ​គ្នា​ក្នុង​ម៉ាត លុះ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ក្នុង​កា​តាបរកឃើញ​ស្តែង​នឹង​ភ្នែក

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​១​ក្រុម ដែល​មាន​បក្សពួក​ជាង​១០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ម៉ាត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កើតការ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​១​ក្រុម ដែល​មាន​បក្សពួក​ជាង​១០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ម៉ាត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កើតការ​សង្ស័យ​ថា មាន​លាក់​អាវុធ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង ព្រោះ​ខ្លាច​បង្ក​ហិ​.​ង្សា​បង្ក​ឱ្យ​មាន​របួស​ស្នាម ហើយ​ពេល​ដែល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់ ក៏​បាន​សាកសួរ​នាំ និង​សុំ​ឆែកឆេរ​ត្រួតពិនិត្យ ក៏​ស្រាប់តែ​រក​ឃើញ​កាំ​បិ​.​ត​កែ​ច្នៃ​ចំនួន​១​ដើម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ម៉ាក​២៤​ម៉ោង តាម​ផ្លូវ ៤៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា យុវជន​ខាងលើ​ឈ្មោះ ស៊ូ សា​រិ​ន​ផា​រិ​ទ្ធ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន ផ្លូវ​៤៥​បេ​តេ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​បាន​ដកហូត​សម្ភារៈ​ដូច​ជា កាំ​បិ​.​ត​កែ​ច្នៃ​ចំនួន​១​ប្រវែង​៤​តឹក​នៅ​ក្នុង​កា​តាប​ស្ពាយ ពណ៌​ខ្មៅ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ក្មេង​ទំនើង​។

បើ​តាម​លោក ផ​ន អូន អធិការរង​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​៥ ក្នុង​ខណ្ឌចំការមន ដើម្បី​ល្បាត​ដូច​សព្វដង ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ថា បាន​ប្រទះ​ឃើញ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ប្រហែល​១០​នាក់​សង្ស័យ​មាន​លាក់​អាវុធ និង​អាច​ផ្ទុះ​ហិ​.​ង្សា ហើយ​ឃើញ​ជជែក​គ្នា​លឺ​ៗ​ណាស់​។

លោក​អធិការរង​ខណ្ឌចំការមន បាន​បន្ត​ថា បន្ទាប់​មក​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់ទី​តាំង​ម៉ាត ពិតជា​ឃើញ​ថា​មាន​ក្មេង​ទំនើង​ជា​ច្រើន​នាក់ ហើយ​សមត្ថកិច្ច​បាន​សាកសួរ​នាំ​ទៅ​លើ​ក្មេង​ៗ​ថា តើ​រង់ចាំ​អ្នក​ណា​គ្នីគ្នា​ច្រើន? ហើយ​ក្មេង​ប្រុស​ទាំងនោះ​បាន​ឆ្លើយ​តប​មក​វិញ​ថា «​អង្គុយ​លេង​ហូប​មី​ស្រុះទឹកក្ដៅ?។

លោក​អធិការរង​ខណ្ឌចំការមន បាន​បន្ត​ទៀត​ថា ភ្លាម​នោះ​ៗ សមត្ថកិច្ច​ក៏​បាន​សុំ​ឆែកឆេរ​ទៅ​លើ​កា​តាប​របស់​ឈ្មោះ ស៊ូ សា​រិ​ន​ផា​រិ​ទ្ធ អាយុ​១៥​ឆ្នាំ​ម្នាក់ ដែល​បាន​អោប​កា​តាប​ពណ៌​ខ្មៅ​ជាប់ ទើប​សុំ​ឆែក ក៏​ស្រាប់តែ​រក​ឃើញ​កាំ​បិ​.​ត​ប្រវែង​៤​តឹង​តែ​ម្តង បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​ក្មេង​ទំនើង​នោះ​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​សាកសួរ​នាំ​បន្ត ចំណែក​ប្អូន​ៗ​ដែល​មិន​ពាក់ព័ន្ធ​សមត្ថកិច្ច​ក៏​បានអោយ​ត្រលប់​ទៅ​វិញ និង​ធ្វើការ​ណែនាំ​សុំ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន ព្រោះ​វា​ជា​ទ​ង្វើ​ខុសច្បាប់ និង​អាច​បំផ្លាញ​គ្រួ​សារបាន និង​ក្មេង​ទំនើង​បង្កើត​ជា​ក្រុម បើ​មិន​មាន​ភារៈកិច្ច សុំ​កុំ​ចាក​ចេញពីផ្ទះ ខ្លាច​ឪពុក​ម្ដាយ​មានការ​ព្រួយបារម្ភ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ