ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១គ្រឿង ខណៈ​ម្ចាស់​ចតមុខផ្ទះសុខៗ ស្រាប់​តែ​ឆេះយ៉ាង​សន្ធោសន្ធៅ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​បង្ក​ការ​ដល់​​ប្រជា​ពលរដ្ឋ​ទាំង​កណ្ដាល​យប់ ខណៈ​

រាជធានីភ្នំពេញ ៖ ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​បង្ក​ការ​ដល់​​ប្រជា​ពលរដ្ឋ​ទាំង​កណ្ដាល​យប់ ខណៈ​ពេល​ដែល​រថយន្ត​ម៉ាក​ព្រូស​​មួយគ្រឿង​បាន​ឈប់​នៅ​មុខ​ផ្ទះ​សុខ​ៗ ​ស្រាប់តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​តទៅ​ទុយោ ​និង​យក​បំពង់​​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​​ដែរ ប៉ុន្តែ​ទំរាំ​រលត់​រថយន្ត​បាន​រងការ​ខូចខាត​ស្ទើរតែទាំង​ស្រុង ។​

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់​​ផ្អើល​កាលពី​​វេលា​ម៉ោង​៣​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៩ ​ខែមករា ​ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ ​រាជធានីភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​​មួយគ្រឿងដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​​ខាងលើ​នោះ​ម៉ាក​ព្រូស​ ពណ៌​ស ។ មុន​ពេល​កើតហេតុ​ គឺ​ឃើញ​ម្ចាស់​រថយន្ត​បាន​បើក​មក​ឈប់​នៅ​មុខ​ផ្ទះ​ ហើយ​បាន​ឡើង​ទៅ​ដេក​បាន​មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​ស​ង្ស័​យ​​ថា​ឆ្លង​ចរន្តអគ្គិសនី​ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លង់លក់​ ​​ក៏​នាំ​គ្នា​ចេញ​មក​យក​បំពុង​ពន្លត់អគ្គីភ័យ ហើយ​ត​ទុយោ​បាញ់​និង​ជះ​ទឹក​ទៅ​លើ​រថយន្ត​ដែល​ភ្លើ​ង​កំពុង​តែ​ឆាបឆេះ​។

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា ​នៅ​ពេល​នោះ​ដែរ​ ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ចំនួន​មួយ​គ្រឿង ហើយ​បាន​បាញ់​ទឹក​ពន្លត់​​​ ទើប​រ​លត់អស់​​ទាំងស្រុង​ជា​ស្ថាពរ ហើ​យ​ត្រូវបាន​សមត្ថកិច្ច​​បញ្ជាក់​ថា​ នៅ​ក្នុង​​ករណី​ឆេះ​រថយន្ត​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​​របួស​ទោះ​ទេ ប៉ុន្តែ​ខូចខាត​រថយន្ត​ស្ទើរ​ទាំង​ស្រុង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ