ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ផ្គាប់ចិត្ត​ម្លឹ​ង​ៗ តើ Neymar អាច​នឹង​ចាក​ចេញពី Barcelona ដែរ​ឬទេ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ប្រាប់​ពី​ដំណឹង​បែកធ្លាយ​ថា ក្លឹ​ប​អ្នកមាន​ប្រទេស​បារាំង PSG ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ​ទៅ​ឲ្យ Neymar

តាម​ប្រភព​ព័ត៌មាន Goal បាន​ប្រាប់​ពី​ដំណឹង​បែកធ្លាយ​ថា ក្លឹ​ប​អ្នកមាន​ប្រទេស​បារាំង PSG ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ​ទៅ​ឲ្យ Neymar ប្រសិនបើ Neymar ចូល​លេង​នៅ​ក្នុង​ក្លឹ​ប​របស់​ខ្លួន ។ ការ​ធ្វើ​ដូចនេះ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​គិត​ថា Neymar អាច​នឹង​ចាក​ចេញពី Barcelona ហើយ​ទៅ PSG ក្នុង​ពេល​ឆាប់​ៗ​នេះ ។ តើ PSG ផ្គាប់ចិត្ត Neymar យ៉ាងដូចម្តេច​ខ្លះ​ប្រសិនបើ Neymar ចាក​ចេញពី Barcelona​?

ប្រភព​ព័ត៌មាន Goal បាន​រាយការណ៍​មក​ថា ក្លឹ​ប PSG នឹង​ផ្តល់​ប្រាក់​ប្រចាំឆ្នាំ​ដល់ Neymar ចំនួន ៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ច្រើន​ជាង​ប្រាក់​ប្រចាំឆ្នាំ​នា​ពេល​បច្ចុប្បន្ន​របស់ Neymar នៅ​ក្លឹ​ប Barcelona ដល់​ទៅ​៣​ដង ។ តែ​ក្នុង​នោះ​ក៏​ត្រូវ​ចែក​១៥​ភាគរយ​នៃ​ប្រាក់​ទាំងអស់​ទៅ​ឲ្យ​ឪពុក​របស់​កីឡាករ​អាយុ​២៥​ឆ្នាំ​នេះ​ផង​ដែរ ដោយសារ​តែ​ឪពុក​លោក​ជា​អ្នក​ដែល PSG នឹង​ទៅ​ចរចារ​ជាមួយ ។ 

លើស​ពី​នេះ​ទៅ​ទៀត PSG នឹង​ផ្តល់​ភាគហ៊ុន​នៃ​ប្រាក់​ចំណូល​បាន​មក​ពី​សណ្ឋាគារ​ទំនើប​របស់​ខ្លួន​ទៅ​ឲ្យ Neymar ផង​ដែរ ។ អ្វី​ដែល​កាន់តែ​ញាក់សាច់​ទៀត​នោះ​គឺ PSG សន្យា​នឹង​ប្រគល់​ជូន​យន្តហោះ​ឯកជន​មួយ​គ្រឿង​សម្រាប់​ឲ្យ Neymar ជិះ​ធ្វើ​ដំណើរ​មក​លេង​ស្រុក​នៅ​ពេល​ណា​ក៏​បាន ។ ដោយសារ​តែ​ការ​សន្យា​ផ្តល់​ជូន​ដ៏​ច្រើន​លើសលប់​ទាំងនេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងឡាយ​គិត​ថា Neymar អាច​នឹង​ចាក​ចេញពី​ក្លឹ​ប​បច្ចុប្បន្ន​របស់​ខ្លួន​ពិតមែន ហើយ​ទៅ​លេង​ឲ្យ​ក្លឹ​ប​បារាំង PSG វិញ ។ តើ Neymar នឹង​សម្រេចចិត្ត​យ៉ាងណា? សូម​រង់ចាំ​ដំណឹង​ទាំងអស់​គ្នា ៕