ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី​២៥ ដល់២៧ កក្កដា​នេះ នឹងមាន…

6 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹ​ង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​២៣ ​កក្កដា បានឱ្យ​ដឹង​ថា វិ​សម្ពាធ​មួយ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៨​ឈ្មោះ សុ​ន​កា​(SONCA) ។

រាជ​​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹ​ង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​២៣ ​កក្កដា បានឱ្យ​ដឹង​ថា វិ​សម្ពាធ​មួយ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៨​ឈ្មោះ សុ​ន​កា ​(SONCA) ។

តាម​ការ​ព្យាករ​ថា ព្យុះ​នេះ ​នឹង​រំកិល​ចូល​ដល់​សមុទ្រ​តុងកឹង​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា និង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​២៧ ខែកក្កដា​។ តំបន់​មាត់សមុទ្រ​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ផ្ទៃសមុទ្រ​នៅ​តែ​មាន​រលក​ខ្ពស់​និង​ខ្យល់​បក់​បោក​ខ្លាំង។

ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​អាង​ទន្លេមេគង្គក្នុង​ប្រទេស​ថៃ​ និង​ឡាវ នឹង​ធ្វើ​ឱ្យ​ទឹកទន្លេ​ហក់​ឡើង ។ ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ត្រូវ​បាន​ក្រសួង​ជំនាញ​មួយ​នេះ ស្នើ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ទើប​អាច​ចៀសវាង​ពី​គ្រោះថ្នាក់​ជាយថាហេតុ ។