ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់​ព​ន្ធ័​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ប្រសាទ​ប្រាំ ស្ថិត​ក្នុងភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​ជួញដូរ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បង្ក្រាប​បាន​ឈ្មោះ ហៀ​ង សា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៧ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ បាន​ធ្វើការ​ចុះ​ល្បាត​តាម​មូលដ្ឋាន​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​មុខសញ្ញា​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង​1B.9187 ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)១​កញ្ចប់​ធំ​នៅ​ក្នុង​ហោ​បៅ ក៏​ឃាត់ខ្លួន​យក​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទាំង​មនុស្ស និង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​៕