ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចាប់ចោរ​យួន​២​នាក់​ប្តី​ប្រពន្ធ​លួច​ម៉ូតូ ប្រគល់​ឱ្យ​សមត្ថកិច្ច

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចោរ​យួន​២​នាក់​ប្តី​ប្រពន្ធ ជិះ​កង់​ឌុ​ប​គ្នា​មក​លួច​យក​ម៉ូតូ​ពីមុខ​ផ្សារ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេញ​ប៉ផាប់​ចាប់​ពភីង​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង

ខេត្តសៀមរាប ៖ ចោរ​យួន​២​នាក់​ប្តី​ប្រពន្ធ ជិះ​កង់​ឌុ​ប​គ្នា​មក​លួច​យក​ម៉ូតូ​ពីមុខ​ផ្សារ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេញ​ប៉ផាប់​ចាប់​ពភីង​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​។ ហេតុការណ៍​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​យួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្សារ​រកា​កំបុត ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​២​នាក់​ប្តី​ប្រពន្ធ​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ទុក​ចោល រួច​ពួក​គាត់​ចាប់​បាន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​យើង​។

ប្រភព​បាន​បន្ត​ថា ខណៈនោះ​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ផង​ដែរ ក៏​ស្រាប់តែ​ឃើញ​មាន​កង់​មួយ និង​ម៉ូតូ​កញ្ចាស់​មួយ​នៅ​ហ្នឹង​កន្លែង រួច​យក​ទាំង​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ និង​វត្ថុ​តាង​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្តង​។ ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​មាន ប្តី​ឈ្មោះ វ្វៀង យ៉ាំ​ង​អាន់ អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នូ ច​ន្នី ហៅ​ក្តឿ អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​យួន មានស្រុក​កំណើត​នៅ​ហាណូយ ប្រទេស​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ​មក​ពី​ខេត្តកំពង់ចាម​។ បើ​តាម​ចម្លើយ របស់​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចុះ​យក​ម៉ូតូ​របស់​គេ​មែន​។

មូលហេតុ​រូបគេ​២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​កង់​ឌុ​ប​គ្នា​មក​ពី​ទិស​ខាងលិច ពេល​មក​ដល់​ចំណុច​ផ្សារ​រកា​កំបុត ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខណៈ​ដែល​បានឃើញ​ម៉ូតូ​ម៉ា​កវី​វ៉ា​ទុក​ចោល ក៏​ទម្លាក់​កង់​ចោល រួច​ចុះ​ទៅ​លួច​ម៉ូតូ​ម៉ា​កវី​វ៉ា ស៊េរី​ឆ្នាំ​២០០៦ ពណ៍៌​ក្រហម ដោយ​ម៉ូតូ​នោះ​រាង​ចំណាស់ ក៏​យក​សោ​ណា​មក​ចាក់​ត្រូវ ហើយ​នាំ​គ្នា​ជិះ​ចេញ​បាន​បន្តិច ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​យក​មក​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​យួន ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕