ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺផ្តាសាយបក្សី​H7N9

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​គឺ​មាន​ករណី​កើត​មាន​ជំងឺផ្តាសាយបក្សី​H7N9 សរុប​១.៥៣៣ ដែល​បាន​អះអាង​ពី​មន្ទីរពិសោធន៍

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​គឺ​មាន​ករណី​កើត​មាន​ជំងឺផ្តាសាយបក្សី​H7N9 សរុប​១.៥៣៣ ដែល​បាន​អះអាង​ពី​មន្ទីរពិសោធន៍ ក្នុង​នោះ​ស្លាប់​៥៩២ ដែល​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក ហើយ​អ្នក​វិទ្យាសាស្ត្រ​រំពឹង​ថា ករណី​លើ​មនុស្ស និង​បន្ត​មាន​ទៀត​ពីព្រោះ​វីរុស​នៅ​តែ​បន្ត​រក​ឃើញ​នៅ​លើ​សត្វ និង​បរិស្ថាន​។ លោក​វេជ្ជ​ប​ណ្ឌិ លី សូ​វ៉ា​ន់ អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ដល់​ប្រព័ន្ធ​សារព័ត៌មាន នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា ទោះបីជា​កម្ពុជា​មិន​ទាន់​ការ​ឆ្លង​ជំងឺផ្តាសាយបក្សី​H7N9 ក៏​ពិតមែន តែ​ក៏​នៅ​តែ​មានការ​ព្រួយបារម្ភ​ដោយសារ​ជំងឺ​នេះ វា​មានការ​ចម្លង​យ៉ាង​ស្ងៀមស្ងាត់​មក​លើ​បក្សី និង​មិន​មាន​សញ្ញា​ថា​កើត​មាននៅ​លើ​បក្សី​ឡើយ ខុស​ពី​ជំងឺ​ផ្តាសាយ H5N1 ហើយ​ពេល​នេះ​កំពុង​តែ​មានការ​រា​ត្បា​ត​ខ្លាំង​នៅ​ប្រទេស​ចិន វៀត​ណា និង​ឡាវ​។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចូល​សត្វ​មាន់​ទា​ពី​ប្រទេស​ជិត​ខា​ជា​ពិសេស​ប្រទេស​វៀតណាម គួរតែ​មានការ​ប្រុង​ប្រយ័ត្ន តែ​យ៉ាងណា​ក្រសួងសុខាភិបាល​នៅ​តែ​ពង្រឹង​តាម​ច្រក​អន្តរជាតិ​នានា​ដើម្បី​ការពារ​ពី​ជំងឺ​នេះ​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ការពារ​ពី​ជំងឺ​ផ្តាសា​បក្សី​H7N9 លោក​អ្នក​គួរតែ​ស្វែង​យល់​អំពី​រោគ​សញ្ញា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា គ្រុនក្តៅ ក្អក និង​ដក់ដង្ហើម​ខ្លី​ជាដើម​។ អ្នកជំងឺ​ភាគច្រើន​ដែល​កើត​មាន​ជំងឺ​នេះ​តែងតែ​វិ​វត្ត​ទៅ​ជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ នឹង​អាច​បាត់បង់​ជីវិត​បាន​។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា មក​ទល់​ពេល​នេះ​មិន​មាន​វ៉ាក់សាំង តែ​មាន​ឱសថ​ក្នុង​ការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​នេះ​លោក​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោ​នេះ​មាន​ដូច​ជា​៖ -​អនាម័យ​ដៃ ដោយ​ត្រូវ​លាង​សម្អាត​ដៃ​របស់​អ្នក​មុន ពេល ឬ​អំឡុង​ពេល និង​បន្ទាប់​ពី​រៀបចំ​អាហារ មុន​ពេល​ញុំ​ា បន្ទាប់​ពី​ប្រើប្រាស់​បង្គន់ ឬ​បន្ទាប់​ពី​កាន់​សត្វ​ឬ​កាក​សំណល់​។

-​អនាម័យ​ផ្លូវដង្ហើម នៅ​ពេល​ក្អក ឬ​កណ្តាស់ ខ្ទប់មាត់​របស់​អ្នក​។ -​សុវត្ថិភាព​ម្ហូបអាហារ ផលិត​សាច់ និង​ស៊ុត ត្រូវ​កាន់​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​រៀបចំ ចំអិន និង​ត្រូវ​ឆ្អិន​ល្អ​។ -​កុំ​បរិភោគ​សត្វ​ឈឺ ឬ​ងាប់ ដោយសារ​ជំងឺ -​ដាក់​កុមារ​ឲ្យ​នៅ​ឆ្ងាយ​ពី​សត្វ​មាន់ សត្វ​ទា ដែល​ឈឺ ឬ​ងាប់​។ សូម​បញ្ជាក់​ថា H7N9 គឺជា​វីរុស​ផ្តាសាយ​បក្សី ដែល​ជា​ធម្មតា​ចរាចរណ៍​លើ​សត្វ​ស្លាប​។ ករណី​លើក​ដំបូង​បាន​រាយការណ៍​ថា ជា​ការ​ឆ្លង​មក​មនុស្ស​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៣ នៅ​ប្រទេស​ចិន ។ ចាប់តាំងពី​ពេល​នោះ​មក​រក​ឃើញ​ការ​ឆ្លង​លើ​សត្វ​បក្សី និង​មនុស្ស វីរុស​នេះ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​លើ​សត្វ​ទេ វា​អាច​រាល​លើស​សត្វ យ៉ាង​ស្ងៀមស្ងាត់​៕