ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​ត្រី​ក្រពត​ពុល​ស្លា.ប់ នៅ​ស្រុក​ភ្នំស្រួច

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ព្រោះតែ​យក​ត្រី​ក្រពត​ដែល​ដាក់​មង​បាន​ទៅ​ធ្វើ​ម្ហូប​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ព្រោះតែ​យក​ត្រី​ក្រពត​ដែល​ដាក់​មង​បាន​ទៅ​ធ្វើ​ម្ហូប​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ពុល​ត្រី​ក្រពត​ពិតមែន​មិន​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ទេ​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា​២០១៧​ថា កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៧ មាន​ករណី​ពុល​ត្រី​ក្រពត​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ចៀវ  ទឺ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ ភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាច់ញាតិ​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​មង​ទៅ​ដាក់​នៅ​ចំណុច​ត្រពាំង​ពាម​រុះ លុះ​ព្រឹក​ឡើង​ក៏​ទៅ​សារ​មង​បាន​ត្រី​ក្រពត​ចំនួន ៣ ក្បាល ក៏​យក​ត្រលប់​មក​ផ្ទះ​ហើយ​ធ្វើ​ម្ហូប​សម្រាប់​ហូប​ម្នាក់ឯង​។ ពេល​ដែល​បុរស​រង​គ្រោះ​ធ្វើ​ម្ហូប​នោះ​ក្រុម​គ្រួ​សារបាន​ឃាត់​ដែរ​តែ​បុរស​រង​គ្រោះ​មិន​ស្តាប់​ហើយ​នៅ​តែ​ចចេស​រឹងរូស​ហូប​ត្រី​ក្រពត​នោះ​ទាល់តែ​អស់​។​ពេល​ហូប​ហើយ​ក្រុម​គ្រួសារ​ឃើញ​កើត​អាកា​រៈ​ខុស​ប្រក្រតី​ដោយ​សង្ស័យ​បណ្តាល​មក​ពី​ហូប​ត្រី​ក្រពត​ទើប​ពុល។

ពេល​នោះ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ពេទ្យ​បង្អែក​កំពង់ស្ពឺ តែ​ហាក់បីដូចជា​យឺត​ពេល​ទៅ​ហើយ​គឺ​បុរស​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ទៅ​ដល់​ពេទ្យ​បាត់​ទៅ​ហើយ  ទើប​ក្រុម​គ្រួសារ​ដឹក​ត្រលប់​មក​ផ្ទះ​វិញ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ទទួល​ដំណឹង​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ផង​ដែរ តែ​ក្រោយ​ពិនិត្យ​លទ្ធផល​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​ពុល​ត្រី​ក្រពត​ពិតមែន មិន​មានការ​ពាក់​ព​ន្ធ័​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕