ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុង​ករណី​សម្លា.ប់​អ្នក​រត់​តាក់ស៊ី​រឿង​ស្នេហា​ត្រីកោណ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ឃាតក.ម្ម​សម្លា.ប់​អ្នក​រត់​តាក់ស៊ី​រឿង​ស្នេហា​ត្រូវ​កោណ​គ្រោង​សម្លា.ប់​ដុត​ចោល​ក្នុង​វត្ត​ពង្រ​កង​វ៉ា

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ឃាតកម្ម​សម្លាប់​អ្នក​រត់​តាក់ស៊ី​រឿង​ស្នេហា​ត្រូវ​កោណ​គ្រោង​សម្លាប់​ដុត​ចោល​ក្នុង​វត្ត​ពង្រ​កង​វ៉ា ដែល​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពី​ថ្ងៃ​ទី​២២​ដល់​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ​។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់​មាន​១.​ឈ្មោះ ហេង ឃៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន (​អ្នក​ផ្តើមគំនិត​) រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ២.​ឈ្មោះ នួន មេត្តា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​បក្ខពួក​) រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ៣.​ឈ្មោះ ផា​ន ចាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​បក្ខពួក​) រស់នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ៤.​ឈ្មោះ ចៅ សុវណ្ណ ហៅ​កាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​បក្ខពួក​) រស់នៅ​ភូមិ​បា​រ៉ែត សង្កាត​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​សាច់ញាតិ​ជន​រង​គ្រោះ​ឈ្មោះ ជា រដ្ឋ​ថុ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របប​រត់​តាក់ស៊ី រស់នៅ​ភូមិ​បួន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ខណៈ​ដែល​ចេញ​ទៅ​រត់​តាក់ស៊ី​។ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដល់​វត្ត​ពង្រ​កង​វ៉ា ស្ថិត​ក្នុងភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ កម្លាំង​ទៅ​ដល់​ឃើញ​តែ​រថយន្ត​ឡិច​ស៊ី​ស​XR300 ពណ៌​ស្ករ និង​ឃើញ​ផួយ​ដែល​ដាក់​ជាប់​នឹង​រថយន្ត សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ភ្លុក​ដុត​អស់​ទៅ​ហើយ​បន្សល់​ឃើញ​តែ​រថយន្ត​ជន​រង​គ្រោះ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​នៅ​ពេល​ដែល​ចេញ​ទៅ​រត់​តាក់ស៊ី​រក​ឃើញ​តែ​រថយន្ត​ក្បែរ​ប​ច្ឆា​ដុត​ខ្មោច​ជា​ករណី​ឃាតកម្ម​គ្រោង​ទុន​មុន​។ ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​ស​ស៊ើបអង្កេត​រកមុខ​សញ្ញា​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់​បាន​៤​នាក់ ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៣ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ​។

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ហេង ឃៀង ជា​គ្រូបង្រៀន ជា​មេខ្លោង​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ ថា ព្រោះ​រឿង​ស្នេហា​ត្រីកោណ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ជា រដ្ឋ​ថុ​ល (​អ្នកជា​អ្នក​រត់​តាក់ស៊ី​) ដែល​មាន​ស្ត្រី​កំណាន់ចិត្ត​ទៅ​លួច​ស្រលាញ់​ជនសង្ស័យ​ឈ្មោះ ហេង ឃៀង ធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ច្រើន​សារ​ដែល​គំរាម​សម្លាប់​ជន​រង​គ្រោះ​។ តាម​ចម្លើយ​ជនសង្ស័យ​៣​នាក់​ជា​បក្ខពួក​បាន​សារភាព​ថា ការ​ពិត​គឺ​ឈ្មោះ ហេង ឃៀង ជា​អ្នក​ផ្តើម​គម្រោង​សម្លាប់​ជន​រង​គ្រោះ​៥​ទៅ​៦​លើក​មក​ហើយ ព្រោះ​រឿង​ស្នេហា​ត្រីកោណ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ជា រដ្ឋ​ថុ​ល តែ​ចុង​ក្រោយ​គឺ​ណាត់​ជន​រង​គ្រោះ​ទៅ​យក​ម៉ូយ​ដឹក​ទៅ​ប៉ោយ​ប៉ែ​ត​នៅ​អំឡុង​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ចូល​ចម្ការ​ត្របែក ស្ថិត​ភូមិ​.​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ក្រោយ​ពេល​ណាត់​មក​ដល់​ក្នុង​ចំណោម​៤​នាក់​បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ចង​ក្រណាត់​មុខ​ហើយ​វាយ​សម្លាប់​ដាក់​ក្នុង​រថយន្ត​ជន​រង​គ្រោះ​ដឹក​ឆ្ពោះទៅ​វត្ត​ពង្រ​កង់​វ៉ា​ឲ្យ​ភ្លុក​ដែល​ណាត់​ដាក់​សព​ក្នុង​មឈូស​ចូល​ឡូ​ដុត​ភ្លាម​ៗ​។ ដោយ​ពួក​ណាត់​ភ្លុក​ថា មាន​បងប្អូន​មក​ពី​ថៃ​ឈឺ​ធ្ងន់​ក្រីក្រ​ស្លាប់​ពួក​គេ​បាន​ស្លៀកពាក់​ស​បន្លំ​ក្រោយ​ពេល​ដុត​ហើយ​ឲ្យ​លុយ​ភ្លុក​គេចខ្លួន​អស់ ត្រូវ​បាន​កម្លាំង​នគ​បាល​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​៕