ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ ជាមួយ​ម៉ា​ទឹកកក​នៅ​ក្រុង​ស្ទឹង​ត្រែង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៧

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ក្រោយ​រក​ឃើញ​នៅ​ក្នុង​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​ជនសង្ស័យ​ដែល​មាន​ទីតាំង​ផ្ទះ​លក់​គ្រឿងក្លែម​មួយ​កន្លែង នៅ​ទល់មុខ​ផ្សារ​គីឡូម៉ែត្រ​លេខ​២ ក្រោយមក​កម្លាំង​ជំនាញ​ប្រើ​វិធាន​ញុះញុង​ឲ្យ​មានការ​ទិញ និង​លក់​ទើប​ឈាន​ដល់​ការ​បង្ក្រាប​រួម​វត្ថុ​តាង​ជាក់ស្តែង​។

ប្រភព​ពី​នគរបាល​បន្ត​ថា ស្ថិត​ក្រោម​ប្រតិបត្តិការ​បង្ក្រាប​ខាង​ជំហាន​ដំបូង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ក្នុង​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នេះ​។ ការ​ឆែកឆេ​បាន​រក​ឃើញ​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​នៅ​ក្នុងផ្ទះ​ក្រោយ​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជំនាញ​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​កញ្ចប់​ទៀត​ក្នុង​ហោប៉ៅ​អាវ​ជនសង្ស័យ​ឈ្មោះ ហង្ស ស្រី​ល័​ក្ខ បន្ថែម​។ លុះ​ក្រោយមក​ទៀត​ទើប​បន្ត​ឆែក​ឃើញ​ថ្នាំ​ញៀន​នៅ​ក្នុង​ស្បោង​ពណ៌​ខ្មៅ​លាក់​ទុក​លើ​រថយន្ត​ស្ត្រី​សង្ស័យ​។ នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​បាន​ដកហូត​ពី​ក្រុម​ជនសង្ស័យ​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៤​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ​ស្មើ​៨.១​ក្រាម  រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៦៤២៣ ទូរស័ព្ទ​ដៃ​២​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​មួយ​គ្រឿង និង​លុយ​ខ្មែរ​ជាង​៦​ម៉ឺន​រៀល​។

ជនសង្ស័យ​ខាងលើ​ទី​១​ឈ្មោះ លឹ​ម សុផល ភេទ​ស្រី អាយុ​៦៤​ឆ្នាំ និង​ទី​២​ឈ្មោះ ហង្ស ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ត្រូវជា​កូន និង​ទី​៣ ឈ្មោះ ធី វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ន​ជនសង្ស័យ​ម្តាយកូន​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​បន្ថែម​ជន​ផ្តល់​វត្ថុ​តាង​សម្រាប់​ចែកចាយ​៕