ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក្មេង​ចាស់​១​ក្រុម​មិន​រកស៊ី បែរជា​នាំ​គ្នា​អង្គុយ​ផ្តុំ​ចឹ​ង​ម៉​ង​អី

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ចាប់ ស្ត្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់ ហេតុការណ៍​នេះ

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ចាប់ ស្ត្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន និង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២ នគរបាល​បាន​ធ្វើការ​បង្ក្រាប​នៅផ្ទះ​នៅ​មួយ​កន្លែង​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ហើយ​ឃាត់ខ្លួន​ស្ត្រី​ញៀន​ល្បែង​៧​នាក់ ១-​ឈ្មោះ សំ ចំរើន អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ ឈឿ​ម គឹ​ម​ស៊ី អាយុ​៧៥​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ៣-​ឈ្មោះ គឹ​ម ចាង​ឡេ​ង អាយុ​៤៧​ឆ្នាំ ជា​ចុងភៅ​ធ្វើ​ម្ហូប​ការ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ៤-​ឈ្មោះ គឹ​ម ចាន់​ឌី អាយុ​៣៥​ឆ្នាំ ជា​អ្នកទិញ​អេ​ត​ចាយ ៥-​ឈ្មោះ ម៉ក ភារៈ អាយុ​៣៨​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ៦-​ឈ្មោះ ឈួ​ន ចំរើន អាយុ​២៩​ឆ្នាំ ជា​មេផ្ទះ និង​៧. ឈ្មោះ ឈី​វ ហ៊ុ​ច អាយុ​៣៨​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

រហូត​ដល់​វ​ម៉ោង​២​និង​២០​នាទី​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​បន្ត​បង្ក្រាប​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​លក់​គ្រឿងសំណង់ ស្ថិត​ក្នុងភូមិ អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ឃាត់ខ្លួន​ស្ត្រី​៥​នាក់​ទៀត ១-​ឈ្មោះ ចាន់ សុខា អាយុ​៤៥​ឆ្នាំ ជា​មេផ្ទះ ២-​ឈ្មោះ ស្រ៊ុ​ន ស៊ី​ណា អាយុ​២៥​ឆ្នាំ ជា​មេផ្ទះ ៣-​ឈ្មោះ ខឹ​ម ថន អាយុ​៧០​ឆ្នាំ ជា​មេផ្ទះ ៤-​ឈ្មោះ ឈុ​ន សុខុម អាយុ​៦៨​ឆ្នាំ ជា​មេផ្ទះ និង​៥-​ឈ្មោះ ស៊ិ​ន ដា​លី​ន អាយុ​៣៦​ឆ្នាំ ជា​មេផ្ទះ ទាំងអស់​គ្នា​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភព​បញ្ជាក់​ទៀត​ថា ស្ត្រី​ទាំងអស់​ខាងលើ សុទ្ធ​សឹង​ជា​មេផ្ទះ ហើយ​ក៏​ជា​ប្រពន្ធ​របស់​មន្ត្រីរាជការ​មួយ​ចំនួន​ផង​ដែរ ។