ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​មាន​ដង្កូវ​ឬ​កន្លាត​ក្នុង​ម្ហូប តែ​នេះ​បែរជា​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បានឃើញ​កូន​ពស់​នៅ​ក្នុង​ម្ហូប​ឆា​បន្លែ​ដែល​ខ្លួន​បាន​ទិញ​ពី​ហាង​មួយ​កន្លែង ហើយ​បាន​ថតរូប​បង្ហោះ​ទុក​ធ្វើ​ជា​ភស្តុ​តាង​។

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បានឃើញ​កូន​ពស់​នៅ​ក្នុង​ម្ហូប​ឆា​បន្លែ​ដែល​ខ្លួន​បាន​ទិញ​ពី​ហាង​មួយ​កន្លែង ហើយ​បាន​ថតរូប​បង្ហោះ​ទុក​ធ្វើ​ជា​ភស្តុ​តាង​។

នាង​បាន​យក​វា​ទៅ​ចាក់ចោល​ក្នុង​ចាន​បង្គន់ ហើយ​បង្ហោះ​រូបថត​នោះ​ចូល​ក្នុង​បណ្តាញ​សង្គម ដើម្បី​ប្រាប់​គ្រប់​គ្នា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ម្ហូប​ក្រៅ​ផ្ទះ​។ រូប​នោះ​បានដឹង​ទៅ​ដល់​ក្រុម​អាជ្ញាធរ​សុខាភិបាល​។

ក្រុម​អាជ្ញាធរ​សុខាភិបាល បាន​ទៅ​ដល់​ហាង​នោះ តែ​ម្ចាស់​ហាង​នៅ​តែ​មិន​ព្រម​ទទួលស្គាល់​ថា កូន​ពស់​នោះ​បាន​មក​ពី​ចង្ក្រាន​បាយ​របស់​ខ្លួន​។

ទោះបីជា​មានការ​ប្រកែក​យ៉ាងណា​ក៏​ដោយ ក៏​ខាង​អាជ្ញាធរ​បញ្ជា​បិទ​ហាង​នោះ​ចោល ដោយ​ហេតុផល​ចម្អិន​គ្មាន​អនាម័យ​៕