ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះខាងប្រុស​​​ថា… «គ្មាន​នរ​​ណា​បង្ខំ​នរ​ណា​» ក៏​នៅតែជាប់ខ្នោះ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២៣​ កក្កដា ស្ថិតនៅ​ភូមិ​បញ្ញា ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បន្ទាប់​ពី​មានពាក្យ​បណ្ដឹង​ចោទប្រកាន់​​​ថា បាន​លួងលោម​​ក្មេង​ស្រី​ជាអនិតិជន​ម្នាក់រួម​ភេទ​រហូត​​មាន​ផ្ទៃពោះ​​៥​ខែ ​។

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២៣​ កក្កដា ស្ថិតនៅ​ភូមិ​បញ្ញា ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បន្ទាប់​ពី​មានពាក្យ​បណ្ដឹង​ចោទប្រកាន់​​​ថា បាន​លួងលោម​​ក្មេង​ស្រី​ជាអនិតិជន​ម្នាក់រួម​ភេទ​រហូត​​មាន​ផ្ទៃពោះ​​៥​ខែ ​។

មន្ត្រី​នគរបាល​ស្រុក​សង្កែបាន​ឲ្យ​ដឹង​ថា ជនសង្ស័យខាងលើ​ឈ្មោះ​សាន វិ​ន​ហា​យ អាយុ​១៧​ឆ្នាំ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​​ ​​មាន​ម្តាយ​ឈ្មោះ​​ឈឿ​ន សុគន្ធ អាយុ​៤៧​ឆ្នាំ ​បាន​ប្ដឹង​​ជនសង្ស័យថា ចាប់រំលោភ​កូនស្រី​គាត់​រហូត​មាន​ផ្ទៃពោះ​៥​ខែ ក្រោយ​​បែកធ្លាយ​រឿង​នេះ​កាលពី​ថ្ងៃ​ទី​២០ ​កក្កដា​ ។

យោងតាមម្តាយ​ក្មេងស្រីរងគ្រោះ​ថា ​កន្លងមក គាត់​មិន​បានដឹង​រឿង​នេះ​ទេ ​លុះនៅ​ថ្ងៃ​ទី​២០​ កក្កដា ត្រូវបាន​​​ក្មួយ​ស្រី​គាត់​ប្រាប់​រឿងនេះដល់គាត់ ​។ ម្តាយ​​បន្ត​ថា ​កូនស្រី​គាត់​បាន​និយាយ​ពី​រឿង​មាន​ផ្ទៃពោះ​នេះ​​ប្រាប់ទៅ​​បងស្រី​ជីដូនមួយ​របស់​នាង (ជាក្មួយស្រី​) ទើប​​បែកធ្លាយ​ដល់​រឿងនេះទៅដល់គាត់ ​។  ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ ធ្វើឱ្យគាត់ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដោយ​បានតាម​​ទៅ​ហៅ​កូនស្រី​ដែល​កំពុង​រៀន​នៅ​សាលា​មក​សួរនាំ ហើយត្រូវ​​នាង​បាន​និយាយ​រឿង​នេះ ​ហើយបាន​នាំកូនទៅ​ឱ្យគ្រូ​​ពេទ្យ​​យក​​កូន​ក្នុង​ផ្ទៃ​ចេញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា គាត់ក៏​​សម្រេចចិត្ត​ប្ដឹង​​ឃាត់ខ្លួន​​ជនសង្ស័យនេះ​តែ​ម្ដង​ ។

បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​នាង​មែន​ ។ ​ខ្លួន​នឹង​នាងគឺ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​​មក​ហើយ និង​ធ្លាប់​​​រួម​ភេទ​ជាមួយ​គ្នា​​​២​លើក​នៅ​នឹង​ផ្ទះ​របស់​ខ្លួន កាលពីថ្ងៃ​ទី​១៥ ​និង​១៦​​មេសា​ ២០១៧ ប៉ុន្តែ​ពេល​នេះ​ទើប​បែកធ្លាយដោយសារ​នាង​មានកូន​ ។ ជននេះបន្តថា ខ្លួន​និង​នារីរងគ្រោះពិត​ជាបាន​ស្រឡាញ់គ្នា​មែន ​រហូត​​ឈាន​ដល់​​ការរួមភេទគ្នា គឺគ្មាន​នរ​​ណា​បង្ខំ​នរ​ណា​នោះទេ គឺ​ជា​ការ​ព្រមព្រៀង​គ្នា​។