ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​​ស្លា.ប់​35​នាក់

6 ឆ្នាំ មុន

ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ក្នុង​សង្កាត់​មួយ​មាន​ពួក​ស៊ី​អីុ​ត​ភាគច្រើន​នៃ​ក្រុង​កា​ប៊ុល រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣៥​នាក់ និង​របួស​

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ក្នុង​សង្កាត់​មួយ​មាន​ពួក​ស៊ី​អីុ​ត​ភាគច្រើន​នៃ​ក្រុង​កា​ប៊ុល រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់ និង​របួស​ច្រើន​សិប​នាក់ ។ តុល្យការ​មួយ​រៀបរាប់​ពី​មនុស្ស​ស្លាប់​២៤​នាក់ និង​របួស​៤២​នាក់ ។

ការ​វាយប្រហារ​ភេរវកម្ម​នេះ​កើត​មាននៅ​ក្បែរ​និវេសនដ្ឋាន​របស់​មេដឹកនាំ​សហគមន៍ HAZARA ហើយ​ជា​សមាជិក​សភា លោក MOHAMMAD MOQAQED ។ រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​បាន​បំ​បុក​រថយន្ត​បឺស​មួយ​ដែល​ដឹក​និយោជិត​នៃ​ក្រសួង​រ៉ែ ។

ពួក​តា​លី​បង់​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​តាម TWITTER ដោយ​អះអាង​ថា សំដៅ​រថយន្ត​បឺស​មួយ​ដែល​ដឹក​បណ្តា​សមាជិក​របស់ NDS ជា​ភ្នាក់ងារ​ស៊ើបការណ៍ ហើយ​បណ្តាល​ឱ្យ​ពួក​នេះ​ស្លាប់​៣៧​នាក់ ។

ការ​ផ្ទុះ​កើត​មាន​មុន​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក​បន្តិច ក្នុង​សង្កាត់​មួយ​មាន​ពួក​ស៊ី​អុ​ី​ត​ភាគច្រើន ហើយ​មាន​មនុស្ស​កុះករ​នៃ​ក្រុង​កា​ប៊ុល ។ ក្នុង​សង្កាត់​នេះ​មាន​ក្លិប​ហាត់ប្រាណ សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ជា​ច្រើន ព្រមទាំង​មាន​ទីតាំង​ធំ​ៗ​សម្រាប់​ប្រារព្ធ​ពិធី​រៀប​ការ ។ រថយន្ត​បឺស​ដឹក​និយោជិត​ក្រសួង​រ៉ែ រង​ការ​កម្ទេច ហើយ​ឆេះ​ខ្លោច​ទាំងស្រុង​ដោយ​ការ​ផ្ទុះ​ក្បែរ​ក្រសួង​នេះ ។ បណ្តាជន​រង​គ្រោះ​មាន​សុទ្ធតែ​ជា​ជន​ស៊ី​វិល ក្នុង​នោះ​រួម​ទាំង​បណ្តា​និស្សិត​ដែល​ទៅ​កាន់​សាកលវិទ្យាល័យ ដើម្បី​ប្រឡង​ដំណាច់ឆ្នាំ ព្រមទាំង​មាន​បណ្តា​ឆ្មាំ​ការពារ​សន្តិសុខ​និវេសនដ្ឋាន​របស់​លោក MOHAQAQ ផង ៕