ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីព័ទ្ធផ្ទះមួយកន្លែងថ្ងៃមិញ… មើលចុះ!

6 ឆ្នាំ មុន

ខេត្តកំពងស្ពឺ ៖ ​សេចក្តីរាយការណ៍បន្ត​ឱ្យដឹង ពាក់ព័ន្ធករណីឡោមព័ទ្ធផ្ទះ​មួយកន្លែង​​កាលពី​វេលា​ម៉ោង​១២​ និង​៥៤​នាទី​​​ថ្ងៃ​ទី​២៤ កក្កដា នោះ ​​ស្ថិត​ក្នុងភូមិ​ទួល​ធ្នង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​​ឆែក​​​​​រក​ឃើញ​​មាន​ឈើ​ធ្នង់​

ជា​ច្រើន​ដុំ​​នៅ​ក្រោយ​ផ្ទះ ​​ដែល​ឈ្មួញ​បាន​ដឹក​ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ​កមក​ស្តុក​ទុក ​ដើម្បី​រក​ឱកាស​ដឹក​ចេញ​ទៅ​លក់​បន្ត​

យោង​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​បាន​បង្ហើប​​ថា មុន​ឈាន​ដល់​ការ​ឆែកឆេរ​នេះ​ គឺ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួល​សេចក្តី​រាយ​ការណ៍​ពី​​ការ​ស្តុក​ឈើ​ប្រណីត​ទាំងនេះ​ ។ បើ​តាម​ប្រភព​ គឺ​ឈ្មួញ​ដឹក​យក​មក​ពី​ដែនជំរកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ​របៀប​សត្វ​កណ្តៀរ​ដោយ​ប្រើ​រូបភាព​បង្កប់​ក្រោម​អុស​។ ម្ចាស់ផ្ទះ​ខាងលើ ត្រូវ​បានស្គាល់​ឈ្មោះ​យ៉េ​ត​ គ​ន្ធា ​ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ​ ។

​ប្រភពបន្ត​ថា ​តាម​ការ​ស្រាវជ្រាវ ​គឺ​ក្រុម​ឈ្មួញ​បាន​​ដឹកឈើ​ទាំងនេះ​ចូល​ជា​​រៀង​រាល់​យប់ ដោយ​ដឹក​តាម​រថយន្ត​តួ​រី​ស ដោយ​ប្រើ​រូប​ភាព​បង្កប់​ក្រោម​អុស ​។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​ប្រាប់​ថា​ នៅក្នុងប្រតិ​ប​ត្តិ​ការ​នេះ ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​អ៑ូ ​ផាត​ ដោយ​ដកហូត​បាន​ឈើ​ធ្នង់​ចំនួន​៧១​ដុំ​ និង​អុស​ជា​ច្រើន​ស្ទែ​ទៀត​ផង ​។ ​ក្រោយ​ដកហូត​សមត្ថកិច្ច​បាន​ប្រមូល​ឈើ​ធ្នង់​ទាំងនេះ ​យក​មក​រក្សា​ទុក​នៅ​ខ​កណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ ដើម្បី​ធ្វើការ​វាស់វែង​និង​រៀបចំ​ឯកសារ​តាម​នីតិវិធី​ច្បាប់​។