ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​កាំ​មី​ញ៉ុ​ង​​ផ្ទុក​​លើស​ចំណុះ​ បណ្តាល​ឱ្យ​ស្លា.ប់​និង​របួស​ជាច្រើន

6 ឆ្នាំ មុន

អាជ្ញាធរ​រាយការណ៍​ថា ជនអន្តោប្រវេសន៍​លួចលាក់​៩​នាក់​ស្លា.ប់ ហើយ​៣០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​ដែល​ដឹក​លើស​ចំណុះ​ចត​នៅ​ចំណតរថយន្ត

សហរដ្ឋ​អា​មេ​រិ​ក ៖ អាជ្ញាធរ​រាយការណ៍​ថា ជនអន្តោប្រវេសន៍​លួចលាក់​៩​នាក់​ស្លាប់ ហើយ​៣០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​ដែល​ដឹក​លើស​ចំណុះ​ចត​នៅ​ចំណតរថយន្ត SAN ANTONIO រដ្ឋ​តិច​សាស់​ជិត​ព្រំដែន​ម៉ិចស៊ិក ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន លោក WILLIAM MCMANUS និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បញ្ជាក់​ថា ពួក​អ្នក​របួស ក្នុង​នោះ​១៧​នាក់​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ព្រោះ​រង​ដោយ​កម្តៅ​ក្តៅ​ខ្លាំង និង​ខ្សោះ​ជាតិ​ទឹក ។ អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង​នេះ​ត្រូវ​ចាប់ខ្លួន ។ បុរស​នេះ​ឈ្មោះ JAMES MATHEW BRADLEY JR អាយុ​៦០​ឆ្នាំ មាន​ដើម​កំណើត​នៅ​ផ្ល​រី​ដា រួច​រូបគេ​ត្រូវ​រង​ការ​ចោទប្រកាន់​នា​ថ្ងៃ​ទី​២៤ កក្កដា ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន​និយាយ​ថា វា​ហាក់ដូចជា​ការ​រត់ពន្ធ​មនុស្ស​មួយ ។

តុលាការ​សហព័ន្ធ​និយាយ​ថា មនុស្ស​យ៉ាងតិច​៣៩​នាក់ ស្ថិត​នៅ​ខាងក្នុង​រថយន្ត ហើយ​សាកសព​មនុស្ស​ម្នាក់​ត្រូវ​ទម្លាក់​ចោល ក្រោយ​រក​ឃើញ​ក្នុង​ព្រៃ​ជិតខាង​មួយ ។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​មាន​កុមារ​យ៉ាងតិច​២​នាក់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក MCMANUS រៀបរាប់​ថា ពេល​យើង​ទៅ​ដល់​កន្លែង​ចត​រថយន្ត​កាំ​មី​ញ៉ុ​ង​នេះ យើង​បាន​រក​ឃើញ​សាកសព​មនុស្ស​៨​នាក់​នៅ​បាត​សណ្តោង​នៃ​រថយន្ត ។ ចំណែក​សាកសព​មនុស្ស​ទី​៩ រក​ឃើញ​ក្រោយ​ពី​នេះ ។

អភិបាល​រដ្ឋ​តិច​សាស់ លោក GREG ABBOTT អះអាង​ពី​តុល្យការ​អ្នក​ស្លាប់​៩​នាក់ ហើយ​ថា​នេះ​ជា​សោកនាដកម្ម​យ៉ាង​ក្តុកក្តួល​មួយ ។

ប្រមុខ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បញ្ជាក់​ថា ម៉ាស៊ីនត្រជាក់​ក្នុង​សណ្តោង​រថយន្ត​ពុំ​ដំណើរការ ហើយ​មនុស្ស​នៅ​ខាងក្នុង​ពុំ​អាច​ធន់​ទ្រាំ​នឹង​កម្តៅ​ខ្លាំង ដែល​អាច​ដល់​៦៥​អង្សា​សេ ប្រៀប​ដូច​ឡ​មួយ ៕