ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ធ្វើ​ជាប់​រហូត​..!

6 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​១២៦​ពី​ផ្សារ​តានី ឃុំ​តានី ក្នុងស្រុក​អង្គ​ជ័យ ខេ​ត្ត​កំពត

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​១២៦​ពី​ផ្សារ​តានី ឃុំ​តានី ក្នុងស្រុក​អង្គ​ជ័យ ខេ​ត្ត​កំពត ទៅ​ដល់​ព្រំប្រទល់​ភូមិសាស្ត្រ​ខេត្តតាកែវ​មាន​ចម្ងាយ​៦​គីឡូ​ដី​ត្រូវ​បាន​ខូចខាត​ស្ទើ​តែ​ទាំងស្រុង ។ ផ្លូវ​ក្រាល​កៅស៊ូ​ចម្ងាយ​ដី​៦​គីឡូម៉ែត្រ​ទៅ​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​នេះ​គឺ​ខាង​មន្ទីរ​សាធារណការ​ខេត្តកំពត​ជា​អ្នក​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៥​តែ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​ខូចខាត​ទៅ​វិញ ។ 

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ សាន់ ហេ​ន អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ​និយាយ​ថា ផ្ទះ​គាត់​នៅ​ជ​ញ្ចើ​ម​ផ្លូវ​គាត់​មិន​បាន​ជំទាស់​អ្វី​ទេ​ពេល​ឃើញ​ផ្លូវ​នេះ​ឡើង​វិញ ។ ស្ត្រី រូប​នេះ​និយាយ​ថា ផ្លូវ​ក្រាល​កៅស៊ូ​នេះ​ទើបតែ​ធ្វើ​ហើយ​ស្រាប់តែ​ខូច​អស់​ទៅ​វិញ ។ 

លោក សុខ ឈិ​ន ប្រធាន​ការិយាល័យ​សាធារណការ​ស្រុក​អង្គ​ជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្លូវ​ក្រាល​កៅស៊ូ​ចេញពី​ផ្សារ​តានី​ទៅ​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​នេះ​មាន​ប្រវែង​៦​គីឡូម៉ែត្រ​ជាង ។ ផ្លូវ​ដែល​ខូចខាត​នេះ​កំពុង​ត្រូវ​បាន​ជួសជុល អ្នក​រស់នៅ​អម​សងខាង​ផ្លូវ​និយាយ​ថា​ផ្លូវ​នេះ​ធ្វើ​មិនល្អ​ទេ​តាំងពី​ធ្វើ​ហើយ​ឃើញ​តែ​ជួសជុល​រហូត ៕