ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​សំណើរ​ពលរដ្ឋ​សុំ​ឆ្លង​ព្រំដែន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តំណាង​សហភាព​សហព័ន្ធ​យុ​ជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​អម​ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ តំណាង​សហភាព​សហព័ន្ធ​យុ​ជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​អម​ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​នៅ​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​សំណើ​របស់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ក្រោយ​ថ្នាក់លើ​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ខុសច្បាប់​ទាំងអស់​នៅ​ខេត្តបន្ទាយមានជ័យ ។ ជំនួប​របស់​ក្រុមការងារ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល និង​ភូមិ​ទំ​ប់ន​ប់ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជាមួយ​ពលរដ្ឋ​ជិត​១០០​នាក់ ។

អ្នក​ភូមិ​ទាំង​២​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ប្រាប់​ដល់​ក្រុមការងារ​ថា ពួក​គាត់​ជួប​បញ្ហា​ជីវភាព​លំបាក​ជា​ខ្លាំង​ក្រោយ​ពី​ច្រករបៀង​ត្រូវ​បាន​បិទ​ហើយ​បាន​ស្នើ​សុំ​ឲ្យ​ក្រុមការងារ​ជួយ​យ៉ាងណា​ដើម្បី​ពួក​គាត់​បាន​ចេញចូល​ទៅ​ដី​ថៃ​ព្រឹក​វិល​ល្ងាច​ដូច​សព្វមួយដង​ដើម្បី​ធ្វើការ​ឲ្យ​ថៃ​យក​ប្រាក់​ដោះស្រាយ​ជីវភាព ។ 

ជួប​សម្ភាស​ផ្ទាល់​លោក អ៊ិ​ត សំណាង ប្រាប់​កោះសន្តិភាព​ថា ការ​ចុះ​មក​បន្ទាត់​ព្រំដែន​ថ្ងៃនេះ​គឺ​តាម​បញ្ជា​ថ្នាក់លើ​បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា ពលរដ្ឋ​នៅ​បន្ទាត់​ព្រំដែន​កំពុង​ដាច់​បាយ​ជា​បណ្តើ​ៗ​ហើយ​ទាមទារ​ឲ្យ​ថ្នាក់លើ​បើក​ច្រករបៀង​ឡើង​វិញ​ងាយស្រួល​ពួក​គាត់​ចេញចូល​ទៅ​ធ្វើការ ។ លោក​បន្ត​ថា​ក្រុមការងារ​លោក​មិនមែន​ទៅ​បើក​ច្រករបៀង​ទេ​គឺ​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្តែង​តាម​សំណើរ​ពលរដ្ឋ​សុំ​ចេញចូល​ដី​ថៃ​ព្រឹក​វិល​ល្ងាច​ដើម្បី​ដាក់​ជូន​ថ្នាក់លើ​ពិនិត្យ និង​រក​វិធី​សម្របសម្រួល​និង​ធានា​ឲ្យ​ពួក​គាត់​បាន​ចេញចូល​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ ៕