ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់ចូលចាក់សាំងមិនប្រយ័ត្នបុកជាមួយរ៉ឺម៉កម៉ូតូរងរបួសធ្ងន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​បត់​ឆ្លងផ្លូវ​ក្នុង​បំណង​ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​មួយ​កន្លែង មិន​មើលមុខមើលក្រោយ បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​១​គ្រឿង ដឹក​ចេកឆាប​ពេញទំហឹង ។

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​បត់​ឆ្លងផ្លូវ​ក្នុង​បំណង​ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​មួយ​កន្លែង មិន​មើលមុខមើលក្រោយ បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​១​គ្រឿង ដឹក​ចេកឆាប​ពេញទំហឹង ។ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ចាក់​ចេកឆាប​ចោល​មក​ដី​ទាំងអស់ ហើយ​អ្នកបើកបរ​បាន​រង​របួសស្រាល ។ ចំណែក​បុរស​អ្នក​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​នោះ រួម​ជាមួយ​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​ម្នាក់​បាក់ជើង និង​ម្នាក់​ទៀត​បាក់ដៃ ។

បន្ទាប់​មក​ត្រូវ​បាន​រថយន្ត ក្រុម​សង្គ្រោះ​អង្គភាព​៧១១ របស់​កងពលតូច​លេខ​៧០ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រ​កុសុមៈ ភ្លាម​ៗ​ដែរ ។ ហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ទល់មុខ​រោងចក្រ​កាត់ដេរ​យីហោ​《​ស៊ី​កូ​》​ស្ថិត​នៅ​ក្នុងភូមិ​ព្រី​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៌​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​នោះ ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ១Q-៨៧៣៣ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សែ​ម រ៉េ​ត អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់​រង​របួស​បាក់ជើង​ខាងឆ្វេង មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ ចំណែក​បុរស​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ជា ចិត្រ អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់​រង​របួស​បាក់ដៃ​ខាងឆ្វេង មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ហោង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ។

ដោយឡែក​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​ដឹក​ចេកឆាប ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស្រ៊ុ​ន សៀង​ហ៊ី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ចេកឆាប រង​របួសស្រាល មាន​ទីលំនៅ​ក្នុងភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ដែល​ជា​ជាងសំណង់​ទាំង​ពីរ​នាក់​នោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​១​គ្រឿង​ខាងលើ​ឌុ​ប​គ្នា ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ ចំណែកឯ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ស៊ី​រូស សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​១​គ្រឿង ដឹក​ចេកឆាប​ពេញ​កន្ទុយ​រ៉ឺ​ម៉ក ចេញពី​ភ្នំពេញ​ទៅ​លក់​នៅ​ខេត្តតាកែវ ដោយ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​បំណង​ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​នោះ ដោយ​មិន​បាន​មើលមុខមើលក្រោយ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​យ៉ា​ម៉ា​ហា​ស៊ី​រូស​សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​១​គ្រឿង​ដឹក​ចេកឆាប​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់ រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ចំណែក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ចេកឆាប បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ប៉ុន្តែ​អ្នកបើកបរ​បាន​រង​របួសស្រាល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​នោះ ត្រូវ​បាន​រថយន្ត​ពេទ្យ របស់​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ របស់​កងពលតូច​លេខ​៧០ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដំ​ណែ​ក​ម៉ូតូ​យ៉ា​ម៉ា​ហា​ស៊ី​រូស​សណ្ដោង​កន្ទុយ​រ៉ី​ម៉ក​១​គ្រឿង​ដឹក​ចេកឆាប និង​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ឲ្យ​តំណាង​ទាំង​សងខាង ជួប​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕