ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូដួលខ្លួនឯងសន្លប់ស្ដូកស្ដឹងសល់ដង្ហើមចង្រិត

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​នៅ​សល់​តែ​ដង្ហើមចង្រិត ខណៈ​បើក​ម៉ូតូ​ដូច​ហោះ​ភ្លាត់ស្នៀត​ដួល​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥​និង​៤៣​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​វែង​ថ្មី សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ហ៊ីង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ របួស​បែកក្បាល​ធ្ងន់ធ្ងរ ជិៈ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពាក់​ស្លាក​លេខ សៀមរាប ១R-៨៧៥៨ ជិះ​ម៉ូតូ​បង្ក​ដួល​ដោយ​ខ្លួនឯង រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ នាំ​ទៅ​ធ្វើការ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ ។

នគរបាល​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​ខ្លួនឯង ខណៈ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដូច​ហោៈ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​បែក​សន្លប់​នៅ​សល់​តែ​ដង្ហើមចង្រិត សមត្ថកិច្ច​បាន​នាំ​ទៅ​ធ្វើការ​សង្គ្រោះ ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​បណ្តោះអាសន្ន ៕