ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​លាក់​ជិត​ប៉ុណ្ណឹង​ហើយ នៅ​តែ​រក​ឃើញ​ទៀត

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជា​៥​ម៉ែត្រគូប​បង្កប់​ក្រោម​គំនរ​អុស​១​រថយន្ត

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជា​៥​ម៉ែត្រគូប​បង្កប់​ក្រោម​គំនរ​អុស​១​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​ជិត​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ។

លោក ឯម វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ និង​ឃុំ​សេដ្ឋី រួម​នឹង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពុងត្រឡាច​បាន​ស្ទាក់​ចាប់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​គ្មាន​ស្លាក​លេខ​១​គ្រឿង ដែល​បង្កប់​ឈើ​ធ្នង់​ពីក្រោម​អុស​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពេល​ចាប់​ឃាត់​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ហើយ​សមត្ថកិច្ច​បាន​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជា​បណ្តោះអាសន្ន​១​យប់ លុះ​ព្រឹក​ឡើង​ទើប​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​រិ​ក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។

លោក​បាន​បញ្ជាក់​ថា ឈើ​ទាំងនោះ​មាន​ចំនួន​៣៥​ដុំ​ដែល​មាន​ចំនួន​ប្រ​ម៉ា​ណ​ជា​៥​ម៉ែត្រគូប ដែល​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វី​ធី​ច្បាប់ ៕