ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​យក​ក្បាល​ជិះ​រ៉ឺម៉ក​កង់​ជំនួស​គូទ​នៅ​ចិន
លោក​ជូ ឡេ​ពៀ​វ អាយុ​៦១​ឆ្នាំ​យក​ក្បាល​ទល់​លើ​កែប​ជំនួស​គូទ​អាច​ធាក់​រ៉ឺ​ម៉ក​បាន​ចម្ងាយ​ជិត​៤០០​ម៉ែត្រ វា​ជា​រឿង​ចម្លែក​មួយ​កម្រ​ឃើញ​នៅ​លើ​លោក ។

២-​គ្រាប់​ព្រិល​ទំហំ​ប៉ុន​ពងមាន់

១-​យក​ក្បាល​ជិះ​រ៉ឺម៉ក​កង់​ជំនួស​គូទ​នៅ​ចិន
លោក​ជូ ឡេ​ពៀ​វ អាយុ​៦១​ឆ្នាំ​យក​ក្បាល​ទល់​លើ​កែប​ជំនួស​គូទ​អាច​ធាក់​រ៉ឺ​ម៉ក​បាន​ចម្ងាយ​ជិត​៤០០​ម៉ែត្រ វា​ជា​រឿង​ចម្លែក​មួយ​កម្រ​ឃើញ​នៅ​លើ​លោក ។

២-​គ្រាប់​ព្រិល​ទំហំ​ប៉ុន​ពងមាន់
ព្យុះ​ព្រិល​មួយ​បាន​បោកបក់​នៅ​ស្រុក​ជា​ច្រើន​ក្នុង​ខេត្ត​ឡេ ប្រទេស​ថៃ ។ ចំណែក​នៅ​ស្រុក​អេ​រ៉ា​វ៉ា​ន់ កើត​បាតុភូត​ព្រិល​ប៉ុន​ពងមាន់​វាយប្រហារ​ធ្វើ​ឱ្យ​រថយន្ត​មួយ​គ្រឿង​ខូចខាត ។

៣-​ស្ត្រី​ប៉េ​រូ​ម្នាក់​កប់​ភក់​ដោយសារ​បាក់​ដី​តែ​នៅ​រស់
ស្ត្រី​ម្នាក់​ផុស​ចេញពី​គំនរ​បាក់បែក និង​ភក់​នៃ​ការ​បាក់​ដី​នៅ​ប្រទេស​ប៉េ​រូ ដោយនៅ​រស់រាន​មានជីវិត គឺជា​រឿង​ដ៏​ចម្លែក​មួយ​នៅ​លើ​ពិភពលោក ។

៤-​ភ្នំភ្លើង​ផ្ទុះ​នៅ​អីុ​តា​លី
ថ្មភ្នំ​ភ្លើង និង​កម្តៅ​បង្ក​ឱ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​រង​របួស ក្នុង​នោះ​មាន​ទាំង​អ្នកទេសចរ​និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្រោយ​ពី​ភ្នំភ្លើង​«​អេ​ត​ណា​»​នៅ​លើ​កោះ​ស៊ី​ស៊ី​លី ប្រទេស​អ​តា​លី​បាន​ផ្ទុះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៥-​យន្តហោះ​បុក​បក្សី​ក្រពឹត​មុខ
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​បាន​បុក​បក្សី​នៅ​លើ​លំហ​បណ្តាល​ឱ្យ​ក្រពឹត​មុខ ប៉ុន្តែ​កា​ពី​តែ​ន​អាច​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស ។

៦-​លោត​ចូល​ទន្លេ​«Thames»​នៅ​ក្រុង​ឡុ​ង​ដ៍
ស្ត្រី​ម្នាក់​លោត​ចូល​ទន្លេ​«Thames»​ពីលើ​ស្ពាន​វ៉ែ​ស​មីន​ស្ទ័​រ ក្រុង​ឡុ​ង​ដ៍ ព្រោះ​មាន​ជនល្មើស​បើកបរ​រថយន្ត​បុក​មនុស្ស​នៅ​លើ​ស្ពាន ធ្វើ​ឱ្យ​នាង​ភិតភ័យ​គេច​ពី​គ្រោះថ្នាក់ ។

៧-​តំណាងរាស្ត្រ​ឥណ្ឌា​យក​ស្បែកជើង​វាយ​អ្នកបម្រើ​លើ​យន្តហោះ
តំណាងរាស្ត្រ​ឥណ្ឌា​មួយ​រូប​យក​ស្បែកជើងផ្ទាត់​វាយ​បុគ្គលិក​បម្រើ​លើ​យន្តហោះ ព្រោះ​ខឹង​មិន​ឱ្យ​អង្គុយ​នៅ​កន្លែង​ធំ​ទូលាយ ខណៈ​ពេល​ជើងហោះហើរ​នោះ​មាន​តែ​កៅអី​ចង្អៀត​ដោយសារ​ដើមទុន​ទាប ។

៨-​តាក់​ស៊ី​Uber​ផ្អាក​នៅ​អា​មេ​រិ​ក
ក្រុមហ៊ុន​Uber​ផ្អាក​រត់​តាក់ស៊ី​បណ្តោះអាសន្ន​នៅ​អា​មេ​រិ​ក ក្រោយ​ពី​កើត​ឧប្បត្តិហេតុ​លើ​រថយន្ត​នៅ​រដ្ឋ​អា​រី​សូ​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៩-​គុក​មួយ​នៅ​ស៊ី​រី​រង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស
មាន​អ្នក​ស្លាប់​១៦​នាក់ ដោយសារ​ការ​វាយប្រហារ​ទៅ​លើ​អាកាស​ទៅ​លើ​គុក​មួយ​នៅ​ក្រុង​អីុត​លី​ប របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង ប្រទេស​ស៊ី​រី ។

១០-​មុខ​ផ្ទះ​កូនស្រី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដាក់​ស្លាក​ហាម​ចត​រថយន្ត និង​ដើរ​កាត់
បម្រាម​ចត​រថយន្ត​មួយ​នៅ​ពីមុខ​ផ្ទះ​របស់​នាង​Ivanka Trump​កូនស្រី​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ក្រៅពី​នេះ​ក៏​មាន​ទាំង​ការ​ហាម​ដើរកាត់​ផង​ដែរ ៕