ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​បេ​ឡេ​អំណោយ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែម ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សមិទ្ធិ​ផល​ស្ពានដែក​បេ​ឡេ​នៅ​ភូមិ​ធ្លក ឃុំ​ស្យា ស្រុក​កណ្ដៀង ដែល​ទើបតែ​សាងសង់​រួច​បាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ខេត្តពោធិ៍សាត់ ៖ សមិទ្ធិ​ផល​ស្ពានដែក​បេ​ឡេ​នៅ​ភូមិ​ធ្លក ឃុំ​ស្យា ស្រុក​កណ្ដៀង ដែល​ទើបតែ​សាងសង់​រួច​បាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ ។ ក្នុង​ឱកាស​នោះ​ក៏​មានការ​ចូលរួម​ពី​លោក ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ខូ​យ រី​ដា អភិបាលរង​ខេត្ត ក្រុមការងារ និង​ប្រជាពលរដ្ឋ​ជាង​៦០០​នាក់ ។

លោក ផាយ ឡេ​ង អភិបាលស្រុក​កណ្ដៀង​បាន​ជំរាប​ជូន​ថា ស្ពាន​ឆ្លងស្ទឹង​ធ្លក​នេះ​ជា​ស្ពានឈើ​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៦៣​មក​ម្ល៉េះ ប៉ុន្តែ​កាលនោះ​បាន​ត្រឹមតែ​ដើរ​ឆ្លង​ប៉ុណ្ណោះ​មិន​អាច​បើករថយន្ដ និង​បររទេះ​គោក្របី​បាន​ទេ ។ ក្រោយមក​ស្ពាន​នេះ​ចេះ​តែ​ទ្រុឌទ្រោម​ទៅ​ៗ​ហើយ​ជួសជុល​ជា​រៀង​រាល់​ឆ្នាំ ។ ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទើប​នៅ​ឆ្នាំ​២០១៧​នេះ​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ជា ខេ​ង បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​រុះរើ​ស្ពានឈើ​ចេញ​សាងសង់​ស្ពានដែក​បេ​ឡេ​ជំនួស​វិញ ។

លោក​រដ្ឋមន្ត្រី​បាន​សំដែង​ទឹកចិត្ត​រំភើប​រីករាយ​ដោយ​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ផ្សេង​ៗ​មក​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ស្ពាន​នៅ​ក្នុងភូមិ​ធ្លក​ឃុំ​ស្យា​នេះ ដែល​សបញ្ជាក់​ថា បងប្អូន​សប្បាយ​ត្រេកអរ​នឹង​សមិទ្ធិ​ផល​ថ្មី​មួយទៀត​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ដែល​បាន​កសាង​កន្លង​មក ៕