ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​តំឡើង​ឋានន្តរសក្តិ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នាយទាហាន​ចំនួន​៧​នាក់ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ សម្រេច​ធ្វើការ​តំឡើង​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ទោ និង​ថ្នាក់​វរសេនីយ៍ត្រី ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​តំបន់សឹក ដោយ​មាន​វត្តមាន​មេបញ្ជាការ​រង នាយការិយាល័យ​គ្រប់​ជំនាញ​ជា​ច្រើន​រូប ។

យោង​តាម​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ដំឡើង​ឋានន្តរ​ស​ក្កិ យោធិន​លេខ​២៣៦ ត​.​ឋ​.​ស និង​អនុវត្ត​ន៏​តាម​អនុក្រឹត្យ​លេខ​៦៥ អ ន ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០០០ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួងការពារជាតិ តាម​សំណើរ​របស់​នាយកដ្ឋាន​បុគ្គលិក សម្រេច​ដំឡើង​ឋានន្តរសក្តិ​នាយទាហាន នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១​នាក់ ថ្នាក់​វរ​សេនី​យ៏​ត្រី ចំនួន​៦​នាក់ ។

ក្នុង​នោះ​លោក​វរសេនីយ៍ត្រី សុខ សុ​ខន មុខងារ​នាយការិយាល័យ​អភិវឌ្ឍន៍​តំបន់​ប្រតិបត្តិ​សឹក​រង​មណ្ឌលគិរី ដំឡើង​សក្តិ​ទៅ​ថ្នាក់​វរសេនីយ៍ទោ ។ ដោយឡែក​ដំឡើង​ឋានន្តរសក្តិ​ថ្នាក់​វរ​សេនី​យ៏​ត្រី​ចំនួន​៦​នាក់​រួម​មាន ១.​លោក​អនុសេនីយ៍ឯក លី ចិត្ត មុខងារ នាយ​រង​ការិយាល័យ​អភិវឌ្ឍន៍ ២.​លោក​អនុសេនីយ៍ឯក ខឹង ខៀង មុខងារ នាយ​រង​ការិយាល័យ​ទី​១ ៣.​លោក​អនុសេនីយ៍ឯក ម៉ៅ សា​វឿ​ន មុខងារ នាយ​រង​ផ្នែក​ហិរញ្ញវត្ថុ ៤.​លោក​អនុសេនីយ៍ឯក ប៉ង់ កា​ណួ​ត មុខងារ នាយ​រង​ការិយាល័យ​យោធា​តំបន់ ៥.​លោក​អនុសេនីយ៍ឯក ញ៉ា​ន ថៃ មុខងារ នាយ​រង​ការិយាល័យ​ទី​២ ៦.​លោក​អនុសេនីយ៍ឯក ឡុ​ង វត្ថា​នៈ មុខងារ នាយ​រង​ការិយាល័យ​ទី​២ ។

លោក​ឧត្តមសេនីយ៍ត្រី ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ថ្លែង​ថា ការ​ដំឡើង​ឋានន្តរសក្តិ​នៅ​ថ្ងៃនេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព ដែល​នាយទាហាន បាន​បំពេញ​នា​ពេល​កន្លង​មក នឹង​ជា​ការ​លើកទឹកចិត្ត ដល់​អ្នក​ដែល​បាន​ខិតខំ​ធ្វើការ​បម្រើ​ដល់​ជាតិ មាតុភូមិ និង​ប្រជាជន ។

លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ​ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​ដែល​ទទួល​បាន​ឋានន្តរសក្តិ​ថ្មី​ថា ត្រូវ​យក​ឋានៈ​តួនាទី​ដែល​ថ្នាក់ដឹកនាំ​បាន​ផ្តល់​ជូន ទៅ​បំពេញការងារ​បម្រើ​ជាតិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះ​បើកាលណា​មន្ត្រី​ដែល​មានបុណ្យ​សក្តិ អំណាច​ដែល​ខ្លួន​កំពុង​មាន​សព្វថ្ងៃ ទៅ​បម្រើ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ប្រទេស​ជាតិ​នឹង​មាន​ភាព​ច្របូកច្របល់ ការ​អនុវត្តន៍​ច្បាប់​គ្មាន​តម្លាភាព ហើយ​ប្រជាពលរដ្ឋ​នឹង​គ្មាន​ជំនឿ​ដល់​មន្ត្រី​កងកម្លាំង​នោះ​ទេ ៕