ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ ALPHARD បុ.ក​​ផ្ទះ​ពលរដ្ឋខ្ទេច លុះ​​ស្គែ​ន​​ស្លាក​លេខ បែរជា​ចេញឡាន​​ព្រូស​ទៅ​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាក​ALPHARD សង្ស័យ​អ្នកបើកបរ​ស្រវឹង ​បើកបុ.ក​

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាក​ALPHARD សង្ស័យ​អ្នកបើកបរ​ស្រវឹង ​បើកបុ.ក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ នៅ​ពេល​សមត្ថកិច្ច​ស្គែ​ន​មើល​ស្លាក​លេខ​បែរជា​ចេញ​ស្លាក​លេខ​រថយន្ត​ព្រូស​ទៅ​វិញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៦​ខែមករា​ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក​ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-9301 បើកបរ​ដោយ​បុរស​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ​ បណ្តាល​ឲ្យ​បុ.ក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ALPHARD​ពណ៌​ស បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្ថានភាព​ស្រវឹង បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ​បុ.ក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​ពេញ​ទំហឹង បណ្តាល​អោយ​ខូច​ទ្វារ​មូរ​អស់​ចំនូ​ន​៥​ផ្ទាំង ចំណែក​រថយន្ត​បង្ក​វិញ​ខូចខាត​ផ្នែក​ខាង​មុខ​នឹង​ដាច់​កង់​ម្ខាង​ផ្នែក​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ឡើង​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ជិះ​គេចខ្លួន​បាត់​ស្រមោល ទើប​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ ផង​ដែរ​។

​តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ស្គែ​ន​ស្លាក​លេខ​រថយន្ត​បង្ក​ខាងលើ បែរជា​ចេញ​ស្លាក​លេខ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ទៅ​វិញ ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សង្ស័យ រថយន្ត​បំពាក់​ស្លាក​លេខ​បន្លំ​។

ក្រោយ​ពេល​កើតហេតុ ​មិន​មាន​ភាគី​ខាង​រថយន្ត​បង្ក​ចេញ​មុខ​ដោះស្រាយ​ ទើប​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ