ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​បាន​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ទេ ខណៈ​រឿង​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​ដោះ​មីន ជា​កិច្ចការ​មនុស្សធម៌

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​មាន​សមត្ថភាព​ផ្តល់​កម្លាំងយោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ ឯ​រឿង​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​ដោះ​មីន​ដល់​អ៊ុយ​ក្រែ​ន គឺជា​រឿង​មនុស្សធម៌​សុទ្ធសាធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​មាន​សមត្ថភាព​ផ្តល់​កម្លាំងយោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ ឯ​រឿង​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​ដោះ​មីន​ដល់​អ៊ុយ​ក្រែ​ន គឺជា​រឿង​មនុស្សធម៌​សុទ្ធសាធ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ (OCIC) នា​ព្រឹក​ថ្ងៃ​ទី ២៦​មក​រា ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖ «​កម្ពុជា​គ្មាន​សមត្ថភាព​ដើម្បី​ផ្តល់​យោធា​ដល់​អ៊ុយ​ក្រែ​ទេ ឯ​រឿង​កម្ពុជា​ជួយ​បណ្តុះបណ្តាល​អ្នក​ដោះ​មីន​អ៊ុយ​ក្រែ​ន ជា​រឿង​មនុស្សធម៌​សុទ្ធសាធ ។ សុំ​កុំ​ភាន់ច្រឡំ កម្ពុជា​បាន​បញ្ជូន​កងទ័ព​ទៅ​ធ្វើការ​ដោះ​មីន​នៅ​ក្រៅប្រទេស​រួមចំណែក​ការពារ​សន្តិភាព ក្រោម​ឆ័​ត្រ​អង្ការ​សហប្រជាជាតិ ដែល​ឥឡូវ​មាន​កងទ័ព​ឈរ នៅ​៤​ប្រទេស​មាន​៖ ម៉ា​លី ស៊ូ​ដង់​ខាងត្បូង នៅ​លី​បង់ និង​អា​ហ្វិ​ក​កណ្តាល​។ ដែល​កាលពីមុន​មាននៅ​សី​រី ឆាត សាយ​ប្រឹស​» ។

សម្តេច​តេ​ជោ បាន​អះអាង​ថា ការ​បញ្ជូន​កងកម្លាំង​ជួយ​ដោះ​មីន ដែល​ជា​ឃាតករ​លាក់​មុខ​នេះ ដោយនៅ​តាម​ប្រទេស​នានា​នោះ ដោយ​កាលពីមុន​កម្ពុជា ក៏​បាន​បង្រៀន​ដោះ​មីន​នៅ​កម្ពុជា​ដែរ​។ កម្ពុជា​មាន​មជ្ឈមណ្ឌល​មីន​អាស៊ាន មា​នទី​តាំងនៅ​កម្ពុជា ដូច្នេះ​ប្រទេស​ណា​ក៏​ដោយ បើ​រៀន​ដោះ​មីន​នៅ​កម្ពុជា សូម​អញ្ជើញ​រាប់​ទាំង​ប្រទេស​រុ​ស្ស៊ី ផង​។

សម្តេច​គូសបញ្ជាក់​បន្ថែម​ថា ៖ «​កម្ពុជា​មិន​បាន​បញ្ជូន​កម្លាំង​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ជូន​កម្លាំង​ដោះ​មីន​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ដូច្នេះ​អ្វី​ដែល​កិច្ចការ​ធ្វើ​នេះ ជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ ការ​បំផ្លាញ់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​គឺជា​កិច្ចការ​ត្រូវធ្វើ​នៅ​លើ​ពិភពលោក​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា អ្វី​ដែល​ធ្វើ​នេះ មិន​ពាក់ព័ន្ធ​នឹង​កម្លាំងយោធា​ទាំងអស់ តែ​រឿង​មីន គឺ​កម្ពុជា ប្រើ​ពេល​ជាង​៣០​ឆ្នាំ​ហើយ មិន​ទាន់​ដោះ​មីន​អស់​ទេ ។ បន្ទាប់​មក​បាន​បង្កើត​មូលនិធិ​ន​កម្ពុជា គ្មាន​មីន ឆ្នាំ ២០២៥ ដោយ​ដាក់​ទុន​៣០​លាន​ដុល្លារ ដើម្បី​ឲ្យ​ប្រតិបត្តិ​ករ​ដោះ​មីន ទាំង​ស៊ី​ម៉ាក់ កងកម្លាំង​រក្សា​សន្តិភាព ដែល​ហ្វឹកហាត់​សម្រាប់​ដោះ​មីន និង​បណ្តា​អង្គភាព​កងទ័ព​ប្រើប្រាស់ ដើម្បី​ដោះ​មីន ដែល​នៅ​សេស​លស់ ជាមួយ​ការ​ប្រមូល​ថវិការ​ពី​ក្រៅប្រទេស ដើម្បី​នៅ​ក្នុង​ប្រទេស​ខ្លួន ។

សម្តេច​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​អ្នក​សម្រេចចិត្ត​នយោបាយ ដែល​ទទួលខុសត្រូវ​លើ​នយោបាយ​ក្នុង​និង​ក្រៅប្រទេស បញ្ជាក់​ថា កម្ពុជា​ទទួលយក​អ្នក​ណា​ក៏​ដោយ​ដែល​ចង់​ដោះ​មីន​នៅ​កម្ពុជា គឺ​កម្ពុជា​សូម​ទទួល ដូច្នេះ​សូមកុំ​ឲ្យ​កម្ពុជា​ ចូល​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា និង​អ៊ុយ​ក្រែ​ន ។ កម្ពុជា​គ្មាន​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​បើ​ស កម្ម​ភាព​ដោះ​មីន កម្ពុជា​មានបទពិសោធន៍​ប្រវត្តិ​ជូរ​ចត់ ហើយ​ស្លា​.​ប់​ពលរដ្ឋ​ច្រើន​ណាស់ ។ ដូច្នេះ​កម្ពុជា មិន​អាច​បិទ​ភ្នែក​ឃើញ​ពលរដ្ឋ​បរទេស​ស្លា​.​ប់​ដោយសារ​គ្រាប់​មីន អ៊ីចឹង​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ