ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ស្នើ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហៅ​អ្នក​ព័ត៌មាន​តាម​អន​ឡាញ ធ្វើការ​អប់រំ​បណ្តុះបណ្តាល ដើម្បី​ពង្រឹងសមត្ថភាព

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានផ្ទះ​ការ​ចាប់អារម្មណ៍​ ករណី​អ្នក​សារព័ត៌មាន​ឲ្យ​អ្នក​ជួយ​អ្នក​ក​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​លើក​ស្ពាន​ជ្រោយចង្វារ​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានផ្ទះ​ការ​ចាប់អារម្មណ៍​ ករណី​អ្នក​សារព័ត៌មាន​ឲ្យ​អ្នក​ជួយ​អ្នក​ក​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​លើក​ស្ពាន​ជ្រោយចង្វារ​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ហៅ​អ្នក​សារព័ត៌មាន​តាម​អន​ឡាញ​ទាំង​អស់​មក​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​ ដើម្បី​ពង្រឹងសមត្ថភាព​ ។

​ការ​ស្នើ​នេះ ​បន្ទាប់​ពី​មាន​ករណី​អ្នក​សារព័ត៌មាន​តាម​អន​ឡាញ ​បាន​ប្រើ​សម្ដីមិន​សមរម្យ​លើ​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ចំពោះ​អ្នក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ពេល​ថ្មី​កន្លង​មកនេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន​ បានថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន សរុប​ចំនួន​៣,២៣២​នាក់ ដែល​ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​មណ្ឌលសន្និបាត និង​ពិព័រណ៍ អន្តរជាតិ​ជ្រោយចង្វារ​ (OCIC) រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមក​រា ឆ្នាំ​២០២៣​ ថា ​រឿង​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​រ ​គួរ​បញ្ឈប់វា​ទៅ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​យល់​នោះ ដោយ​មិនដឹង​ថា ​តើ​ឯកឧត្តម កា​ញា​រី​ទ្ធ ​ដោះស្រាយ យ៉ាងម៉េច ? ​ប្រហែល​យើង​បានឃើញតាម​បណ្តាញ​សង្គម គឺ​មាន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿង​មួយ ហើយ​អ្នក​មក​ជួយ​ជា​រឿង​មួយ តែ​រឿង​កកស្ទះ​ចរាចរណ៍ ​មិន​គួរ​ឲ្យ​កើត​មាន​ទេ ​។

សម្តេច​បាន​លើក​ឡើង​ថា​ ការ​ជួយ​គ្នា​ជា​រឿង​ចាំបាច់ ប៉ុន្តែ​ខុសឆ្គង​នោះ​ គឺ​អ្នក​សុំទោស​ មិនបាន​សុំ​ទោស​បូ​លិ​ស​ទេ តែ​សុំ​ទោស​អ្នក​សារព័ត៌មាន តើ​កាសែត​នឹង​មាន​សិទ្ធិ​អ្វី​វា ? រឿង​នេះ​ ខ្ញុំ​ឃើញ​មានការ​​បង្ហោះ​ពីកោះសន្តិភាព​បាន​ផ្សាយ​ថា​ ដោយ​មានការ​បកស្រាយ​ពន្យល់​របស់​ឯកឧត្តម​ ស សុខា គឺ​មានការ​ចេញ​មក​គាំទ្រ​ ។ ពេល​នោះ​ ខ្ញុំ​បើក​ហ្វេ​ស​ប៊ុ​ក របស់ ស សុខា ទើប​ឃើញ​ពី​របៀប​សុំ​ទោស​! ខ្ញុំ​អត់​ដឹង​ថា ​តើ​អ្នកកាសែត​មាន​សិទ្ធិ​អ្វី ទៅ​គំរាមកំហែង​គេ​បែប​ហ្នឹង​ ? ឯកឧត្តម​ កា​ញា​រី​ទ្ធ​អត់​និយាយ​អ្វីមួយ​មាត់​ទេ ​ត្រឹមតែ​ស៊ែរ ​មក​ពីឯកឧត្តម ជុំ កុសល ទេ ។

​សម្តេច​ បាន​លើក​ឡើង​ថា​ រឿង​ហ្នឹង​ចាំបាច់​អី​ទាល់តែ​សោះ​ គឺ​ដំបូង​ត្រូវ​តែ​ជួយ​គេ​សិន ។ មិន​សម​ហេតុ​សម​ផល​ទេ ការ​ប្រើ​សម្ដី​បែប​នេះ ​បើ​ខ្លួន​ជា​បូ​លិ​ស​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​ខ្លួនគ្រាន់​មាន​ទូរសព្ទ​ឡាយ បើ​ឡើង​វិញ​មើល ។ អ៊ីចឹងទេ ​បង្កើត​បាន ជា​រឿងមួយ​ឈុត​ធំ​ទៅ ​។

​សម្តេច​តេ​ជោ​ ក៏​បាន​លើក​ឡើង​ថា ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​លើ​ស្ពាន​ជ្រោយចង្វារ​នេះ​ ក៏​មាន​អ្នកខ្លះ​មាន​មតិ​ជ្រុល​មួយ​ហួស​ដែរ ​ដោយសារ​គួរតែ លុប​អាជ្ញា​បណ្ណ អ្នកខ្លះ​ឲ្យ ព្រះ​រា​ជ្ញា​ចោទប្រកាន់ តែ​មិន​គួរ​ទេ ឈប់​បាន​ឈប់​ទៅ ហើយ​ដក​បទ​ពិសោធន៍ ​។

​សម្តេច​តេ​ជោ ​ក៏​បាន​គូសបញ្ជាក់​ថា​ អ្នក​សារព័ត៌មាន​ មិនមែន​ជា​នគ​បាល​យុត្តិធម៌​ទេ ឯ​អ្នក​ជួយ​គេ ​ក៏​មិនមែន​នគ​បាល​យុត្តិធម៌​ទេ ​ប៉ុន្តែ​គាត់​មានចិត្ត​ចង់​ជួយ​ ។ ស្ពាន​មិន​អាច​ឲ្យ​កកស្ទះ​ចរាចរណ៍ ​នៅ​លើ​ស្ពាន​នោះ​ទេ ​តែ​ខ្ញុំ​មិន​យល់ អ៊ីចឹងសូ​ម​ពង្រឹង​ឡើង​វិញ បើសិនជា​រឿង​របស់​បូ​លិ​ស​សុំ​ទោស​បូ​លិ​ស​ទៅ​មិន​ថា នេះ​សុំ​ទោស​អ្នក​សារព័ត៌មាន​ វា​មិន​ត្រូវ ​។

សម្តេច​បាន​បន្ថែម​ថា ​៖ «​យើង​ទើបតែ​ជួប​គ្នា​ ជាមួយ​អ្នក​សារព័ត៌មាន ​កាលពី​ថ្ងៃ​ទី​១៤​ មក​រា​ កន្លង​មក ​តែ​បែរ​កើតរឿង​បែប​នេះ ​។ ឥឡូវ​ឯកឧត្តម កា​ញា​រី​ទ្ធ ​ហៅ​អ្នក​ព័ត៌មាន​ទៅ​ធ្វើការ​អប់រំ​បណ្តុះបណ្តាល ព្រោះ​ខុស​ម្នាក់​ឲ្យ​ទៅ​ទទួល​បទ​ពិសោធន៍ទាំងអស់​គ្នា​។ ការ​ហៅ​មកនេះ​ ដើម្បី​ពង្រឹងសមត្ថភាព ចំពោះ​អ្នក​ធ្វើ​សកម្មភាពបែប​នេះ​» ​។

​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​កុំ​ឲ្យ​មាន​ករណី​ដូច​ជា​រឿង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ បន្ត​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ