ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ខាង​ឆក់​កាបូប

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ឈាមរាវ​ល្បី​ថា​ជើង​ខ្លាំង​ខាង​ឆក់ ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ដង ចំនួន​០២​នាក់ នា​ព្រឹក​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩ នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ណ៏​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​នៅ​ចំណុច​អូ​ត្រេះ​២ ស្ថិត​ក្នុងភូមិ​០៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ៖ នៅ​វេលា​ម៉ោង​០៩ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ឆ្នេរសមុទ្រ​អូរ​ត្រេះ ក្រុម​ទី​០២ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី ចោរកម្ម (​លួច​សម្ភារ​ជនបរទេស​) មួយ​បាន​កើតឡើង ។ ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ដេញ​តាម និង​រាយ​កម្លាំង​ពួនស្ទាក់ ។ ករណី​នេះ​បង្ក្រាប​បាន​ទាំងស្រុង ចាប់​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​ទាំង​វត្ថុ​តាង​នៅ​ម៉ោង​១០​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។ ជនសង្ស័យ​ចំនួន​០២​នាក់​រួម​មាន ១.​ឈ្មោះ គុយ ឡុ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ២.​ឈ្មោះ ស៊ា​ន កេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រែ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន​មាន ម៉ូតូ​មួយ​គ្រឿង​, កាបូបស្ពាយ​មួយ ។ ជន​រង​គ្រោះ​ឈ្មោះ MELANIA DEUAPEPUTA ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​អី​តា​លី មុខរបរ​ទេសចរណ៍ ស្នាក​នៅ​ក្រុម​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​២​នាក់​បាន​សា​ភាព​ថា ៖ សកម្មភាព​នេះ​ពួក​គេ​មាន​ផែនការ​ជា​មុន បាន​ជិះ​ម៉ូតូ​ឃ្លាំមើល​ជនបរទេស​ណា​ដែល​អាច​ឆក់​បាន ។ ខណៈនោះ ពួក​គេ​បានឃើញ​ជនបរទេស​ចុះ​មុជទឹក ទុក​សម្ភារៈ​នៅ​ឆ្នេរ ពួក​ខ្ញុំ​ម្នាក់​ចាំ​នៅ​លើ​ម៉ូតូ ម្នាក់​ទៀត​ចុះ​ទៅ​លួច ហើយ​ជិះ​គេចខ្លួន​បាន​រយៈពេល​មួយ​កន្លះ ត្រូវ​កម្លាំង​នគរបាល​ចាប់​បាន​តែ​ម្ដង ។ ចំពោះ​ជនសង្ស័យ​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។