ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបំផ្លាញបរិស្ថាន ផលប៉ះពាល់សុខភាពនឹងធ្លាក់មកលើយើងវិញ

6 ឆ្នាំ មុន

ខេត្តកំពត​៖ នៅតាមដងផ្លូវមួយឆ្ពោះទៅកាន់តំបន់ច្រកសេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិសាស្ត្រភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច គេ​ឃើញមានការ​បោះចោល​កាក​សំណល់ពាសវាល

ខេត្តកំពត​៖ នៅតាមដងផ្លូវមួយឆ្ពោះទៅកាន់តំបន់ច្រកសេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិសាស្ត្រភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច គេ​ឃើញមានការ​បោះចោល​កាក​សំណល់ពាសវាលពាសកាលយ៉ាង​អនាធិបតេយ្យ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកធ្វើ​ដំណើរតាមដងផ្លូវ ទាំងជាតិនិងអន្តរជាតិ

ការបោះចោលកាកសំណល់ពាសវាលពាសកាលនេះ មិនត្រឹមតែធ្វើឲ្យខូច​សោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅ​តំបន់នោះថែមទៀត​ហើយ​​​​​គេបានរិះគន់សំខាន់ទៅលើមន្ត្រីអាជ្ញាធរថា​ពុំ​បានគិតគូរចាត់វិធានការដោះស្រាយ និងអប់រំណែនាំប្រជាពលរដ្ឋនៅ​តំបន់នោះឲ្យ​ចេះទុកដាក់កាក​សំណល់ឲ្យបាន​ត្រឹម​ត្រូវ និងមានកន្លែងយក​ទៅចោលច្បាស់លាស់ ។

ជាការពិតណាស់ ការមានអនាម័យនាំមកនូវការរស់នៅប្រកបដោយ​សុភមង្គល សុខភាពល្អ ហើយការយល់ដឹងពីបរិស្ថានក៏ជាគោលដៅមួយ​ជំរុញដល់ការ​អភិវឌ្ឍសង្គម​ផង​ដែរ​។ ចូររួមគ្នាថែរក្សាបរិស្ថាន និងធ្វើ​អនាម័យឲ្យបានគ្រប់ទីកន្លែងទាំងអស់គ្នា ដើម្បីការរស់នៅមាន​ផាសុកភាព​៕