ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើជាខ្ចីទូរស័ព្ទ ឆក់រត់ឡើងជិះម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​យក​ទៅ​អាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ ពី​កុមារ​រង​គ្រោះ​២​បាន​សម្រេច ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៤០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ជិត​នឹង​រោងចក្រ​គួ​ង​ហុង ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​យក​ទៅ​អាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ ពី​កុមារ​រង​គ្រោះ​២​បាន​សម្រេច ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៤០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ជិត​នឹង​រោងចក្រ​គួ​ង​ហុង ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មានឈ្មោះ ធឿ​ន តារា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​ម្នាក់​ទៀត​មានឈ្មោះ ម៉ូ​វ ចេ​ង​ឃៀង  ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ទ្រី បា​រ៉ា​ម៉េ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៧៨ ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជា​អ្នក​ឆក់ ចំនែក​ម្នាក់​ទៀត​មានឈ្មោះ យ៉ា​ន់ ថា​វ៉ា​ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បុរី​ចំការ​ស្វាយ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ដកហូត​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១​ឆ​-៤៤៧១ ជា​របស់​ជនសង្ស័យ និង​ទូរ​សព្ទ​ម៉ាក សាំង​សុង ២​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ។

តាម​សម្តី​ក្មេង​ប្រុស​២​នាក់​ដែល​ជា​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​២​នាក់ បាន​អង្គុយ​នៅ​មុខ​ផ្ទះ ដើម្បី​ជួយ​លក់​អីវ៉ាន់​បងប្អូន ហើយ​ពួក​គេ​ទាំង​ពីរ​នាក់ បាន​យក​ទូរ​សព្ទ័​ម្នាក់​មួយ មក​ចុច​លេង​ហ្គេ​ម ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប៊ិច មួយ​គ្រឿង បាន​មក​ឈប់​នៅ​មុខ​ផ្ទះ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ មក​ធ្វើ​ខ្ចី​ទូរស័ព្ទ​របស់​ពួក​គេ​តេ​ទៅ​រក​មិត្ត​ភ​ក្កិ

ខណៈ​ពេល​ពួក​គេ​ជា​ជន​រង​គ្រោះ បាន​ឲ្យ​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ទៅ​ឲ្យ​ជនសង្ស័យ​ចុច​តេ​ទៅ ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ​យក​ទូរស័ព្ទ​របស់​ពួក​គេ ហើយ​បាន​រត់ឡើង​ជិះ​ម៉ូតូ​ដើម្បី​រត់គេច​ខ្លួន តែ​ពេល​នោះ​ពួក​គេ​ជា​ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ជិះ​ទៅ​បុក​នឹង​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ដួល ទើប​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ពីរ​យក​ទៅ​ប្រគល់​ឲ្យ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ថា ពួក​គេ​ពិត​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​កុមារ​រង​គ្រោះ​ទាំង​ពីរ​នាក់​ពិតប្រាកដ​មែន តែ​នៅ​ពេល​ឆក់​បាន​ហើយ ពួក​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​នឹង​ទ្រូងផ្លូវ ទើបត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​តែ​ម្ដង​ទៅ ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច ជនសង្ស័យ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ដើម្បី​ចាត់ការ​បន្ត ៕