ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ប្រព័ន្ធ​តាមដាន​ដល់​ពេល​រក​ឃើញ​គ្មាន​សល់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កុង​ដឹក​ទី​ន័​រ​១​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្លុង​ចោល​នៅ​ចំណុច​បញ្ជា​បង់ប្រាក់​ជញ្ជីង​ថ្លឹង​រថយន្ត​អូ​ចំណា

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កុង​ដឹក​ទី​ន័​រ​១​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្លុង​ចោល​នៅ​ចំណុច​បញ្ជា​បង់ប្រាក់​ជញ្ជីង​ថ្លឹង​រថយន្ត​អូ​ចំណា ស្ថិត​ក្នុងភូមិ​-​ឃុំ​អូ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាល​វេលា​ម៉ោង​៦​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉េ​ត្រ​១៩៧​និង​១៩៨ ។ រថយន្ត​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នេះ​ពាក់​ស្លាក់​លេខ ភ្នំពេញ 3A-2365 ពណ៌​ស បើកបរ​ដោយ​ឈ្មោះ សុះ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្រុក​កំណើត​ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សិរី​មានជោគ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ បាន​រត់គេច​ខ្លួន​បាត់ ។ 

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំណោះ​ករណី​នេះ​ត្រូវ​បាន​កំណត់​សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ដោយ​វះ​ទូរ​កុងតឺន័រ​លូច​យក​សម្ភារ ។ ក្រោយ​ពី​កម្លាំង​ការិយាល័យ​ជំនាញ និង​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​សម្ភារ​ខាងក្នុង​កុងតឺន័រ​ឃើញ​ថា សម្ភារ​ត្រូវ​បាត់បង់​ទាំងអស់​ក្នុង ដែល​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ 

សូម​បញ្ចា​ក់ថា រថយន្ត​ខាងលើ​ត្រូវ​បាន​បាត់​ពី​ប្រព័ន្ធ​តាមដាន​របស់​ក្រុមហ៊ុន​ក្រោយ​ពី​ចេញពី​ភ្នំពេញ​រហូត​ធ្វើ​ឲ្យ​ខាង​ក្រុមហ៊ុន​តាម​រុករក​ហើយ​បាន​ប្រទះ​ឃើញ​នៅ​ចំណុច​ខាងលើ និង​បាន​ប្តឹង​សមត្ថកិច្ច​ចុះ​ធ្វើការ​រហូត​ដល់​ពេល​រសៀល​ទើប​ឆែក​ដឹង​ថា សម្លៀក​បំពាក់​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន​ត្រូវ​ជនសង្ស័យ​គាស់​ដឹក​ចេញ​ខ្ទេច​គ្មាន​សល់ ៕