ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រិមប្រិយ​មាន​ស្នេហ៍នៅ​អា​មេ​រិ​ក​តែ​មិនចង់​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ម៉ក់ សុគន្ធ​ដា​និច្ច ហៅ​ប្រិមប្រិយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​អាម​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ គម្រោង​ចូល​រោងការ​នៅ​មិន​ទាន់​មាន​ទេ ហើយ​ទោះជា​ពេល​រៀប​ការ​រួច​ក្តី​ក៏​នាង​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ម៉ក់ សុគន្ធ​ដា​និច្ច ហៅ​ប្រិមប្រិយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​អាម​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ គម្រោង​ចូល​រោងការ​នៅ​មិន​ទាន់​មាន​ទេ ហើយ​ទោះជា​ពេល​រៀប​ការ​រួច​ក្តី​ក៏​នាង​មិន​ព្រមទៅ​អា​មេ​រិ​កតាម​ប្តី​ដែរ ។ ហេតុ​អ្វី​ប្រិមប្រិយ​មិន​ព្រមទៅ​អា​មេ​រិ​ក ? 

នាង​ប្រិមប្រិយ​ដែល​បាន​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ​នោះ​មើលឃើញ​ពី​ផល​លំបាក​របស់​អ្នក​រស់នៅ​ទីនោះ ។ ពួក​គេ​ត្រូវ​បំពេញការងារ​ច្រើន​ម៉ោង​ស្ទើរតែ​មិន​បាន​ជួប​មុខ​ក្រុម​គ្រួសារ​។ ប្រិមប្រិយ​យល់​ថា​នៅ​ស្រុក​គេ​ធ្វើការ​ច្រើន​ទើបបាន​ប្រាក់ បើ​មិន​អុ​ី​ចឹ​ង​ទេ ពិតជា​ខ្វះខាត​មិន​ខាន ។ ដូច្នេះ​ហើយ​នាង​មិន​ចង់​នៅ​ទីនោះ​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប្រិមប្រិយ​លើក​ឡើង​ថា «​ដ្បិតតែ​គូ​ដណ្តឹង​នាង​ខ្ញុំ​រស់នៅ​អា​មេ​រិ​ក​មែនហើយ បើ​តាម​គម្រោង​ប្តី​ប្រពន្ធ​ត្រូវ​រស់នៅ​ក្រោម​ដំបូង​តែ​មួយ​ជាមួយ​គ្នា ។ ប៉ុន្តែ​នាង​ខ្ញុំ​ប្រហែល​ជា​មិន​រើស​ជម្រើស​ចាកចេញ​ពី​អាជីព​សិល្បៈ​ក្នុងស្រុក​ចោល ទៅ​រស់នៅ​អា​មេ​រិ​ក​ទេ ព្រោះ​ស្តាយ​ការងារ​ដែល​យើង​មាន​ទីផ្សារ និង​ភាព​លេចធ្លោ ។ អុ​ី​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​ប្រហែលជា​ត្រូវ​ពិភាក្សា​​ឲ្យ​ច្រើន សុំ​អនាគត​ស្វាមី​យល់​ពី​បញ្ហា​របស់​នាង​ខ្ញុំ បើ​ទៅ​ទីនោះ​គ្រាន់តែ​ទៅ​លេង​គឺ​គ្រប់គ្រាន់ គ្មាន​បំណង​ទៅ​នៅឡើយ ។ ស្រុក​ខ្មែរ​ស្រួល​រស់នៅ ឲ្យ​តែ​មានមុខ​របរ​ច្បាស់លាស់​គឺ​អាច​នៅ​បាន​ស្រួល ។ ដូច​នាង​ខ្ញុំ​គឺ​មានការ​ងារ​សិល្បៈ​អាច​មានឱកាស​រក​នេះ​រក​នោះ​បាន​ចិញ្ចឹម​ខ្លួន បើ​ប្រទេស​គេ​មុន​បាន​លុយ​ច្រើន គឺ​ហត់​ហើយ​ធ្វើការ​យូរ​ម៉ោង​ទៀត នាង​ខ្ញុំ​ឃើញច្បាស់​ហើយ​សរសើរ​បងប្អូន​ខ្មែរ​យើង​គាត់​ខំប្រឹង​ណាស់​មុន​នឹង​បាន​ប្រាក់​កម្រៃ » ។

ទាក់ទង​នឹង​គម្រោង​ចូល​រោងការ​នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ណា​ខែ​ណា​ទេ ព្រោះ​ប្រិមប្រិយ​ថា​ពួក​នាង​កំពុង​មមាញឹក​ខិតខំ​បំពេញការងារ រៀងខ្លួន ។ នាង​ខំ​រក​ប្រាក់​ដើម្បី​ពេល​ក្លាយជា​ប្តី​ប្រពន្ធ​មាន​ជីវ​ភាពរឹងមាំ ។

គូ​ដណ្តឹង​របស់​នាង​ប្រិមប្រិយ​បាន​ទៅ​ប្រទេស​អា​មេ​រិ​ក​វិញ ក្រោយ​ពេល​ស្នាក់​នៅ ស្រុក​ខ្មែរ​រាប់​ខែ ។ ប្រិមប្រិយ​នឹករលឹក​គូ​ដណ្តឹង​ណាស់ ដ្បិត​ធ្លាប់តែ​នៅ​ជិត​គ្នា ។

នាង​ប្រិមប្រិយ ជាតា​រា​កំប្លែង តែ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​កូន​ពស់​កេងកង​» ។ ក្រៅពី​នេះ​នាង​សម្តែង​តាម​ឆាក​តន្ត្រី​ទូរទស្សន៍​ជា​បន្តបន្ទាប់ ៕