ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសោដោតជាប់ក្បាល ដោយសាររឿងអញ្ចឹងសោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​បង្ក​យក​កូនសោ​ម៉ូតូ​ចាក់​ដោត​ជាប់​ក្បាល បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ បន្ទាប់​ពី​ជន​បង្ក​ជិះ​ម៉ូតូ​បុក មិន​មាន​រង​របួស​ទេ បង្ក​ឲ្យ​ឈ្លោះប្រកែក​វាយតប់​គ្នា កាលពី​វេលា​ម៉ោង​0៧​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ផ្លូវ​បេ​តុ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​បង្ក​យក​កូនសោ​ម៉ូតូ​ចាក់​ដោត​ជាប់​ក្បាល បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ បន្ទាប់​ពី​ជន​បង្ក​ជិះ​ម៉ូតូ​បុក មិន​មាន​រង​របួស​ទេ បង្ក​ឲ្យ​ឈ្លោះប្រកែក​វាយតប់​គ្នា កាលពី​វេលា​ម៉ោង​0៧​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ផ្លូវ​បេ​តុ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​បង្ក​ត្រូវ​បាន​ស្គាល់ឈ្មោះ ស្រុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េ​រ៊ី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២FT-៧៥១៤ រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស៊ាំ​ង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្តិ​ជន​រង​គ្រោះ មិន​ប្រាប់​ឈ្មោះ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់ បាន​ដើរ​ចេញពី​បន្ទប់​ជួល​របស់​ពូ​ជន​រង​គ្រោះ ហើយ​បាន​ជូន​មិត្តភក្តិ​ម្នាក់​ទៀត ក៏​ទៅ​បន្ទប់​របស់​គេ ខណៈ​ពេល​កំពុង​តែ​ដើរ ស្រាប់តែ​មាន​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ទៅ​បុក​ជន​រង​គ្រោះ​មិន​មាន​រង​របួស​ទេ តែ​បាន​ជជែក​គ្នា និង​វាយ​គ្នា​មួយ​ប្រាវ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ឃាត់ បាន​ស្ងប់ស្ងាត់​ទៅ​ហើយ ។ លុះ​មួយសន្ទុះ​ក្រោយមក ជន​បង្ក​ខាងលើ បាន​យក​កូនសោ​ម៉ូតូ​ទៅ​ចាក់​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ជាប់​សោ​នឹង​លលាដ៍ក្បាល​ឆ្កឹង ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ ត្រូវ​ជន​បង្ក​យក​កូនសោ​ម៉ូតូ​ចាក់​ជាប់​នឹង​ក្បាល​ហើយ ជន​រង​គ្រោះ​មិន​មានការ​ភិតភ័យ​ទេ បាន​ដេញ​វាយ​ជន​បង្ក​វិញ ទៅ​មករ​ហូត​មាន​អ្នក ឃើញ​ហេតុការណ៍​បាន​ជួយ​ឃាត់​ដោយសារ​តែ​ឃើញ​កូនសោ​ជាប់​ឆ្កឹង​នឹង​ក្បាល ក៏​ត្រូវ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​នៅ​ជិត​កន្លែង​កើតហេតុ តែ​ដោយសារ​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ​ពេក គ្លីនិក​ឯកជន​មិន​ហ៊ាន​ព្យាបាល បាន​បញ្ជូន​ឲ្យ​ជន​រង​គ្រោះ ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មះ ចំណែក​ម៉ូតូ​ជន​បង្ក​ខាងលើ ត្រូវ​បាន សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​រង​ចាំ​ភាគី​ចេញ​មុខ​ដោះស្រាយ ៕