ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​ថា​វា​ខុសច្បាប់​ តែ​នៅ​តែ​ប្រព្រឹត្ត

6 ឆ្នាំ មុន

ខេត្តកំពត ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រុស​ស្រី​ចំនួន​៥​នាក់​រួម​នឹង​វត្ថុ​តាង

ខេត្តកំពត ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រុស​ស្រី​ចំនួន​៥​នាក់​រួម​នឹង​វត្ថុ​តាង ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​ត្រូវ​បាន​កំលាំង​អន្តរា​គម​ឈុត​ខ្មៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ ន​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុងស្រុក​ជុំ​គី​រី កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ។ 

លោក​វរសេនីយទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ទី​១​កងកំលាំង​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​៦​កញ្ចប់ ក្នុង​នោះ​មាន​តូច​៣​កញ្ចប់ ធំ​៣​កញ្ចប់ ។ ករណី​ទី​២​ចុះ​បង្ក្រាប​មួយ​កន្លែង​ទៀត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ តូច​៣​កញ្ចប់ ធំ​១​កញ្ចប់ ។

ជនសង្ស័យ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕