ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​៤៨​ក​ញ្ចប់

6 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​របស់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ​ទោ កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត

ខេត្តកំពត ៖ កម្លាំង​របស់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ​ទោ កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក មុត ដា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេ បញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សំបុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំ ពត កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កក្កដា ២០១៧​។ លោក​វរសេនីយទោ ហែម ចាន់​ដា​រ៉ា មេ បញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​កម្លាំង​សមត្ថកិច្ច​យើង​សម្រេច​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៣​នា ក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​សរុប​ចំនួន​៥៣​កញ្ចប់​តូច មាន​ទម្ងន់ ២៦,៦៦​ក្រាម​។

លោក​បាន​ឲ្យ ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​បី​នាក់​មាន ទី​១-​ឈ្មោះ ហ៊ុន លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត រឹបអូស​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ទម្ងន់​០,៥៣ ក្រាម​។ ទី​២-​ឈ្មោះ សៀវ ច​ន្ថា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ត្រី ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច ទម្ងន់​០,៨៥ ក្រាម​។ ទី​៣-​ឈ្មោះ អ៊ុ​ក ភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ចំនួន​៤៨​កញ្ចប់​តូច ទម្ងន់​២៥,២៨ ក្រាម​។ សរុប​ថ្នាំ​ញៀន​ទាំងអស់​ចំនួន​៥៣​កញ្ចប់​តូច ដែល​មាន​ទម្ងន់​២៦,៦៦​ក្រាម​ថ្លឹង​ទាំង​សំបក​។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា​ខាងលើ​។ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ការិយាល័យ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ និង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕