ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ចុះបញ្ជី​ដីធ្លី​សម្រាប់​ឆមាស​ទី​១ សម្រេច​បាន​ចំនួន ១១៧.៨០១ ប័ណ្ណ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លទ្ធផល​ការងារ​ចុះបញ្ជី​ដីធ្លី​សម្រេច​បាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ បាន​ចំនួន ១១៧.៨០១​ប័ណ្ណ​។ តែបើ​សរុប​តាំងពី​ការ​អនុវត្ត រហូត​ដល់​ខែមិថុនា ឆ្នាំ​២០១៧ នេះ គឺ​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រេច​ចែក

រាជធានី​ភ្នំពេញ​៖ លទ្ធផល​ការងារ​ចុះបញ្ជី​ដីធ្លី​សម្រេច​បាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ បាន​ចំនួន ១១៧.៨០១​ប័ណ្ណ​។ តែបើ​សរុប​តាំងពី​ការ​អនុវត្ត រហូត​ដល់​ខែមិថុនា ឆ្នាំ​២០១៧ នេះ គឺ​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រេច​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន ៤.៥៦១.៥២០​ប័ណ្ណ ស្មើនឹង ៦៥,១៦% នៃ​ក្បាលដី​ប៉ាន់ស្មាន​៧​លាន​ក្បាលដី​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​​ក្រសួង​ដែនដី​។​

ការងារ​នៃ​ការ​ចុះបញ្ជី​ដីធ្លី​គឺ​ក្នុង​នោះ​រួម​មាន​៖ ១. ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ជា​ការ​ចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខណ្ឌ​អនុវត្ត​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​តាម​រយៈ​

– ភូមិ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ចំនួន ១៤៦​ភូមិ ហើយ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ ចំនួន ១៨៩​ភូមិ ស្មើ ១៥៧.០៤៩​ក្បាលដី​។ – បាន​ចុះហត្ថលេខា​លើ​ប័ណ្ណ ចំនួន ១២៨.៧៧០​​ប័ណ្ណ​។

-​បាន​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ ចំនួន ១១២.០៤២​ប័ណ្ណ (​សរុប​ពី​ចាប់ផ្ដើម​ដល់​ខែមិថុនា ឆ្នាំ ២០១៧ ចែក​ប័ណ្ណ​ដល់​ដៃ​បាន​ចំនួន ៣.៣០៦.៨០៨ ប័ណ្ណ​)​។​

សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខណ្ឌ​អនុវត្ត​បទបញ្ជា​លេខ ០១​បប​ គឺ​ស​ម្រ​ច​បាន​ចំនួន ៤.៤៧២​ប័ណ្ណ (​សរុប​ពី​ចាប់ផ្ដើម​ដល់​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ ២០១៧ ចែក​ប័ណ្ណ​ដល់​ដៃ​បាន​ចំនួន ៦៤១.៦០២)​។ ចំណែក​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ គឺ​សម្រេច​បាន សរុប ១.២៥២​ប័ណ្ណ (​សរុប​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ ២០១៧ ចែក​ប័ណ្ណ​បាន​ចំនួន ៦១១.៧២២​ប័ណ្ណ​)​។​

របាយការណ៍​របស់​ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច គឺ​បាន​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ចំនួន ០៤​សហគមន៍ នៅ​ខេត្ត​មណ្ឌល​គី​រី មាន ២២២​គ្រួសារ ស្មើ​នឹង ៣៩​ប័ណ្ណ ទំហំ ៣.៣៤៨​ហិ​កតា (​សរុប​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៧ ចែក​ប័ណ្ណ​បាន​ចំនួន ១៨​សហគមន៍ ចំនួន ៤៩៨​ប័ណ្ណ មាន​ទំហំ ១៥.៧០៥,៨៧​ហិ​កតា ស្មើនឹង ១.៧៩៤​គ្រួសារ​)​។

សម្រាប់​រយៈពេល​ឆមាស​ទី​១​នេះ ក្រសួង​ក៏​បាន​បញ្ចប់​ការ​វាស់វែង  ០៣​សហគមន៍ ខេត្តរតនគិរី ស្រុក​តា​វែង ឃុំ​តា​វែង​ក្រោម ភូមិ​សៀង​សាយ ផ្សា​ង និង ទំពួន​រឹង​។ ចំណែក​ការ​ចុះបញ្ជី​ដី​រដ្ឋ​គឺ​សម្រេច​​បាន​ចំនួន ៩០​ប័ណ្ណ (​សរុប​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៧ ចែក​ប័ណ្ណ​បាន​ចំនួន ៨៩០​ប័ណ្ណ​)៕