ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ ប៉ែន សា​រ៉ា ប្រែក្លាយ​ខ្លួន​ពី​អ្នកចម្រៀងទៅជាអ្វី?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ប៉ែន សា​រ៉ា ជា​អ្នកចម្រៀង តែ​ចាប់​អាជីព​សម្តែង​ទៀត ហើយ​មានការ​ងារ​ជា​បន្តបន្ទាប់ ។

លោក​ប៉ែន សា​រ៉ាវ បាន​ចេញ​MV ចម្រៀង​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៧ ដោយ​មាន​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ លោក​ប៉ែន សា​រ៉ា ជា​អ្នកចម្រៀង តែ​ចាប់​អាជីព​សម្តែង​ទៀត ហើយ​មានការ​ងារ​ជា​បន្តបន្ទាប់ ។

លោក​ប៉ែន សា​រ៉ាវ បាន​ចេញ​MV ចម្រៀង​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៧ ដោយ​មាន​ចំណងជើង​ថា «​រៀប​ការ​ទៅ​អូន​» ។ បទ​ចម្រៀង​«​រៀប​ការ​ទៅ​អូន​» មានការ​ចូលរួម​សម្តែង​ដោយ​កញ្ញា​សុខ មុនី​រក្សា ជាតា​រា​កំពុង​តែ​លេចធ្លោ ។ លោក​ប៉ែន សា​រ៉ាវ និយាយ​ថា លោក​មិន​បោះបង់​ចោល​អាជីព​ចម្រៀង​ទេ ព្រោះ​លោក​មាន​ប្រវត្តិ​ចូល​ពិភព​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​មុនគេ គឺ​ក្រុម​Boy Band នៅ​ទូរទស្សន៍​សុ​ី​ធី​អិន​ជាមួយ​លោក​ខេ​ម​។ បន្ទាប់​ពី​នោះ​មក​លោក​សា​រ៉ាវ​ងាក​ចាប់​អាជីព​សម្តែង​ទៀត ។ លោក​បាន​បន្ត​ថត​ពី​មួយ​រឿង​ទៅ​មួយ​រឿង ។  បច្ចុប្បន្ន​លោក​ប៉ែន សា​រ៉ាវ ឆ្លៀត​ពេលវេលា​ផលិត​បទ​ចម្រៀង ដើម្បី​ចូលរួម​លើក​តម្លៃ​សិល្បៈ​ចម្រៀង ។

លោក​ប៉ែន សា​រ៉ាវ និយាយ​ថា «​បទ​ចម្រៀង​«​រៀប​ការ​ទៅ​អូន​»​នេះ​មានការ​បញ្ចូល​នូវ​អារម្មណ៍​មនោសញ្ចេតនា​ខ្ពស់​ណាស់​ដោយ​តម្រូវ​ឲ្យ​យើង​ផ្ចិតផ្ចង់​ច្រើន​មុន​នឹង​ថត​និង​សម្តែង​ជា​ផ្លូវការ ហើយ​អរគុណ​មិត្ត​រួម​ការងារ​ទាំងអស់​បាន​សហការ​ជួយ​ឲ្យ​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន ។ ខ្ញុំ​នៅ​មាន​បទ​ចម្រៀង​បន្ត​ទៀត​ដើម្បី​ផលិត​ជូន​មហាជន​បាន​ទស្សនា​បន្ត​ទៀត​» ៕